លោក Askhat Azhikhanov ជានាយកប្រតិបត្តិនៃធនាគារ ABA ហើយលោកក៏បានបង្ហាញត្រួសៗលើភាពខ្លាំងសំខាន់ៗអំពីអ្វីដែលធនាគារ ABA កាន់តែមានភាពរីកចម្រើន និងមានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទោះបីជាទីផ្សារបច្ចុប្បន្នមានធនាគារជាច្រើនក៏ដោយ ក៏ធនាគារនេះ នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ជាប្រចាំ។
ភាពខ្លាំងទាំងនោះរួមមាន៖
1. កំណើនស្នាដៃ និងគោលជំហរផ្នែកហិរញ្ញវត្ថុ
នៅឆ្នាំ 2015 ធនាគារ ABA មានភាពលេចធ្លោយ៉ាងខ្លាំងដោយសារការរីកចម្រើនជាប្រចាំឆ្នាំ និងការពង្រឹងគោលជំហររបស់ខ្លួននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងដ៏ខ្លាំង។ ភាពលេចធ្លោនេះ បានមកពីកិច្ចសហការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកាណាដា ការពង្រីកបណ្ដាញសាខាធំទូលាយ និងយុទ្ធសាស្រ្តចម្រុះផ្នែកផ្ដល់មូលនិធិ និងផ្ដល់កម្ចី។ កត្តានេះហើយដែលធ្វើឱ្យ ABA បន្តកំណើនស្នាដៃល្អៗ និងមានគោលជំហរកាន់តែរឹងមាំផ្នែកហិរញ្ញវត្ថុ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ន ធនាគារ ABA ក៏កំពុងស្ថិតនៅទីតាំងល្អ និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើឱ្យធនាគារជាប់ចំណាត់ថ្នាក់លេខ 1 ប្រចាំប្រទេស ក្នុងការផ្គត់ផ្គង់សេវាធនាគារដែលអាចពឹងពាក់បាន ងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងផ្ដល់លក្ខណៈងាយស្រួលក្នុងការទទួលបានសេវាផងដែរ។
2. ផ្ដល់នូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់
ធនាគារ ABA ព្យាយាមនាំយកនូវបទពិសោធន៍ថ្មីៗដល់អ្នកប្រើប្រាស់ទាំងអស់ ដោយក្នុងនោះ ABA ក៏បានសម្រេចនូវកិច្ចការសំខាន់ៗមួយចំនួន ដូចជា៖
- ដាក់ឱ្យប្រើប្រាស់កម្មវិធីសេវាធនាគារ តាមទូរស័ព្ទវៃឆ្លាតពេញលេញដំបូងគេនៅកម្ពុជា ដោយអាចប្រើបានទាំង Android និង iOS។ កម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជនទាំងអស់អាចប្រើប្រាស់សេវាធនាគារបានរហ័សដោយមិនចាំបាច់មកទីតាំងផ្ទាល់ ដូចជាអាចផ្ញេរប្រាក់ពីគណនីមួយទៅកាន់គណនីមួយទៀត អាចត្រួតពិនិត្យសមតុល្យ អាចទូទាត់វិក្កយបត្រ និងការប្រើប្រាស់មុខងារជាច្រើនផ្សេងទៀតដោយឥតគិតថ្លៃ។
- ពង្រីកបណ្ដាញម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ (Cash-In) ដែលធ្វើឱ្យដំណើរការនៃការដាក់សាច់ប្រាក់ និងការទូទាត់សងប្រាក់កម្ចីកាន់តែងាយស្រួលជាងមុន។
- បើកឱ្យប្រើប្រាស់នូវសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់សាជីវកម្មស្របតាមតម្រូវការកើនឡើងពីវិស័យអាជីវកម្មនានា។
- ផ្ដល់សេវាដកសាច់ប្រាក់ដំបូងនៅកម្ពុជា ដោយមិនបាច់ប្រើប្រាស់កាតពីម៉ាស៊ីន ATM ដោយអាចដកប្រាក់តាមរយៈសេវា E-Cash ឬដកតាម QR Code នៅលើទូរ ATM។
- ដាក់បញ្ចូលគ្នានូវមធ្យោបាយប្រើប្រាស់ប្រព័ន្ធធនាគារដោយខ្លួនឯង ហើយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារពហុបណ្ដាញដែលហៅថា សេវាធនាគារឆ្លាតវៃ (Smart Banking)។
3. ផ្ដល់កាតច្រើនប្រភេទក្នុងការប្រើប្រាស់
ធនាគារ ABA បានផ្ដល់ជូនកាតជាច្រើនប្រភេទ ដូចជា៖
- កាតឥណពន្ធ Visa, Mastercard, កាត Union Pay International (UPI) ឬកាត CSS ដែលនឹងផ្ដល់ភាពរីករាយដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការទូទាត់ដោយមិនបារម្ភពីការប្រាក់ និងការពិន័យពីការទូទាត់ត្រឡប់មកវិញយឺតយ៉ាវ។ លើសពីនេះ យើងក៏អាចបើកកាតដោយឥតគិតថ្លៃ និងអាចដកប្រាក់ពី ATM ទាំងក្នុងនិងក្រៅប្រទេសជុំវិញពិភពលោកជាមួយការទិញអីវ៉ាន់ប្រចាំថ្ងៃពីបណ្ដាវិបសាយទូទាំងពិភពលោក ដូចជា eBay, AliExpress និងជាច្រើនទៀត ព្រមទាំងអាចប្រើប្រាស់ក្នុងការ Run Ads ក្នុងហ្វេសប៊ុកជាដើម។
- កាតឥណទាន Visa ឬ Mastercard ដែលអាចឱ្យយើងចូលប្រើប្រាស់ទឹកប្រាក់ធនាគារបានគ្រប់ពេលសម្រាប់ការចំណាយប្រចាំថ្ងៃ, ការទិញអីវ៉ាន់ផ្សេងៗជាបន្ទាន់ណាមួយដែលមិនបានគ្រោងទុកមុន, ការចាយវាយក្នុងឱកាសធ្វើដំណើរទៅក្រៅប្រទេសម្តងម្កាល ហើយយើងអាចទូទាត់សងមកវិញបានយ៉ាងស្រួលនៅពេលក្រោយតាមការកំណត់ ព្រមទាំងមានការអនុគ្រោះការប្រាក់រហូតដល់ 45 ថ្ងៃ ប្រសិនបើទូទាត់យឺតយ៉ាវ។