ក្រុមហ៊ុនធំៗដែលផលិតរថយន្តនៅក្នុងប្រទេសជប៉ុន កំពុងបាត់បង់ទំនុកចិត្តលើទស្សនវិស័យឧស្សាហកម្មរបស់ពួកគេ ភាគច្រើនដោយសារតែការព្រួយបារម្ភអំពីពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមការស្ទង់មតិរបស់ធនាគារកណ្តាលជប៉ុន។
ឧស្សាហកម្មសំខាន់ៗដូចជារថយន្ត និងអេឡិចត្រូនិច ដែលពឹងផ្អែកលើការនាំចេញដើម្បីចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត។ ថែមពីនេះ ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាដូចជាចំនួនប្រជាជនវ័យចំណាស់កើនឡើង ការកើនឡើងប្រាក់ឈ្នួលក៏កំពុងថយចុះ តម្រូវការទាបពីប្រទេសផ្សេងៗ និងតម្លៃសម្ភារៈខ្ពស់ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន មិនតែប៉ុណ្ណោះពន្ធលើការនាំចូលរថយន្តរបស់សហរដ្ឋអាមេរិកគឺជាកង្វល់ដ៏ធំមួយសម្រាប់ក្រុមហ៊ុនដូចជា Toyota និង Nissanរបស់ប្រទេសជប៉ុន កត្តាទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចព្រទេសជប៉ុនកំពុងជួបនូវបញ្ហានៃការធ្លាក់ចុះ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បាននិយាយថា លោកកំពុងចាត់វិធានការដើម្បីធានាថា ការនាំចូលទំនិញរបស់ប្រទេសជប៉ុន ជាពិសេសពន្ធលើរថយន្ត មិនត្រូវបានទទួលរងនូវការយកពន្ធពីសហរដ្ឋអាមេរិក តាមរយៈការពិភាក្សាជាមួយសហរដ្ឋអាមេរិក។ ដោយគាត់បាននិយាយថា គាត់សុខចិត្តហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាដោយផ្ទាល់ជាមួយ Trump ប្រសិនបើចាំបាច់។