ក្រុមហ៊ុន HD Korea Shipbuilding & Offshore Engineering (HD KSOE) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HD Hyundai បានបង្ហាញការរចនាកប៉ាល់កុងតឺន័រថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពធុងកុងតឺន័របាន 15,000 ធុង ។
HD KSOE បានបង្ហាញការរចនាកប៉ាល់កុងតឺន័រដើរដោយថាមពលនុយក្លេអ៊ែររបស់ពួកគេ ដែលប្រើប្រាស់បច្ចេកវិទ្យា Small Modular Reactor (SMR) ហើយបានទទួលការយល់ព្រមជាគោលការណ៍ពីការិយាល័យដឹកជញ្ជូនរបស់អាមេរិក។ ក្រុមហ៊ុននេះបានបង្ហាញការរចនាកប៉ាល់កុងតឺន័រថាមពលនុយក្លេអ៊ែរនៅឯកិច្ចប្រជុំកំពូលនុយក្លេអ៊ែរថ្មីសម្រាប់សមុទ្រនៅហ៊ូស្តុនកាលពីថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2025 ។
នាវាដើរដោយថាមពល SMR នេះបានកាត់បន្ថយតម្រូវការសម្រាប់ប្រព័ន្ធម៉ាស៊ីនផ្សេងៗ និងធុងឥន្ធនៈ ដោយធ្វើឱ្យវាអាចបង្កើនទំហំឱ្យកាន់តែទូលាយសម្រាប់ដាក់ទំនិញបានឱ្យកាន់តែច្រើន។
ដើម្បីធានានូវសុវត្ថិភាពរបស់កប៉ាល់ HD KSOE បានប្រើរបាំងការពារវិទ្យុសកម្មពីរជាន់ជាមួយដែកអ៊ីណុក ដើម្បីកាត់បន្ថយការប៉ះពាល់នឹងវិទ្យុសកម្ម និងធ្វើឱ្យការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព។