គំនិត គឺជាគេហទំព័រមួយដែលជួយពង្រឹងចំណេះដឹងទាក់ទងនឹងធុរកិច្ចដល់សហគ្រិនខ្មែរដែលកំពុងតែគ្រប់គ្រង និងដឹកនាំអាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន ជាពិសេសនៅលើយុទ្ធសាស្ត្រទីផ្សារសម័យទំនើប ការគ្រប់គ្រងអាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និងការរក្សាកំណើនរីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុសគំនិតច្នៃប្រឌិត គំនិតនវានុវត្ត និងការចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញចាំបាច់ខ្លាំងនៅក្នុងសម័យកាលឌីជីថល។ គំនិត ចង់ឃើញសហគ្រិនខ្មែរ អាជីវកម្មខ្មែរមានភាពប្រកួតប្រជែងខ្ពស់ និងអាចរីកលូតលាស់ធំធាត់យូរអង្វែង និងអាចឈានជើងចូលទីផ្សារអន្តរជាតិ។ បេសកម្មរបស់ គំនិត គឺ៖
១.ជម្រុញ ឱ្យ មាន ការ រៀន សង្កេត ទៅលើ វិស័យ ធុរកិច្ច ធ្វើករណីសិក្សា ក្រុមហ៊ុន និង អាជីវកម្ម ដែលមាន នៅក្នុង ស្រុក ដើម្បី ចងក្រងជា ឯកសារធុរកិច្ច ឱ្យ ស៊ី នឹង បរិបទ សង្គមខ្មែរ។
២.បំផុសភាពច្នៃប្រឌិត ភាពទាន់សម័យ នៅក្នុង ពិភពធុរកិច្ច ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យដើរទាន់សម័យកាល និងមានភាព ប្រកួត ប្រជែង។
៣.បណ្តុះបណ្តាលក្រុមការងារ ធ្វើការស្រាវជ្រាវ ស្វែង រក ចំណេះដឹង ល្អៗ ជាភាសាបរទេស និង ដកស្រង់កែសម្រួល ដោយ រក្សា ទុក ខ្លឹមសារ ដើម ព្រមទាំង សំយោគ គំនិត ផ្សេងៗ គ្នា រួច ចុះផ្សាយ ជា អត្ថបទ វិភាគ ស៊ីជម្រៅ ដើម្បី ជា ចំណេះ ថ្មី ជូនប្រិយមិត្តដែលគាំទ្រគំនិត និងប្រជាជនខ្មែរ។
៤. បង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការចែករំលែកនានាដែលមានប្រយោជន៍ និងមានគុណតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម ជាពិសេសផ្តោតលើការគ្រប់គ្រង និងការធ្វើប្រតិបត្តិការធុរកិច្ចសម័យទំនើប។
សារពី ស្ថាបនិក៖ យើងខ្ញុំចង់ឃើញ «គំនិត» មានគុណភាព មាន ភាពទាក់ទាញ និង ល្បីល្បាញ ក្នុង ការ ឈាន ទៅ សម្រេច បាន ចក្ខុវិស័យ របស់ ខ្លួន។ ដូចនេះប្រសិន បើ លោកអ្នក មាន បំណង ដូចគ្នាជាមួយ យើងខ្ញុំ និងចង់ ផ្ដល់ ជា មតិ ស្ថាបនា នោះ លោកអ្នក អាច សរសេរ ចំណុច ល្អ និង ចំណុច ខ្វះខាត និង មតិ កែតម្រូវ ដែល មាន លក្ខណៈ ប្រាកដនិយម តាម រយៈសារអេឡិចត្រូនិច មកកាន់យើងខ្ញុំ។ យើង ខ្ញុំ រីករាយ នឹងទទួល នូវ មតិ យោបល់ ដ៏មាន តម្លៃ អំពី លោកអ្នក។ យើង ខ្ញុំ សង្ឃឹម យ៉ាង មុតមាំ ថា អត្ថបទ ដែល «គំនិត» បាន ចុះផ្សាយ នឹង ផ្ដល់ ជា ប្រយោជន៍ ដល់ ការ ចង់ ចេះ ចង់ ដឹង របស់ លោក អ្នក និង រំពឹង ថា លោក អ្នក នឹង ក្លាយ ជា ប្រិយមិត្ត អ្នក អានជា ប្រចាំ នៃ ការចេញផ្សាយ របស់ យើងខ្ញុំ។ បណ្ដុះការគិត របស់លោកអ្នក ជាមួយ «គំនិត»!