នៅពេលសម្រេចចិត្តថាតើត្រូវទិញ ឬជួលអចលនទ្រព្យ វាមានសារៈសំខាន់ណាស់ក្នុងការពិចារណាទាំងគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសនីមួយៗ។ ជម្រើសទាំងពីរមានអត្ថប្រយោជន៍ និងបញ្ហាប្រឈមផ្សេងៗពីគ្នា អាស្រ័យលើស្ថានភាពហិរញ្ញវត្ថុផ្ទាល់របស់អ្នក របៀបរស់នៅ និងគោលដៅរយៈពេលវែងរបស់អ្នក។
គុណសម្បត្តិនៃការទិញអចលនទ្រព្យ
កម្មសិទ្ធិ៖ អ្នកដែលបានបង់ថ្លៃនៃការទូទាត់នឹងក្លាយទៅជាម្ចាស់កម្មសិទ្ធិនៃអចលនទ្រព្យនោះនៅពេលដែលការទូទាត់ចប់សព្វគ្រប់។
ស្ថេរភាព៖ ម្ចាស់ផ្ទះមិនស្ថិតក្រោមកម្មវត្ថុនៃការដំឡើងថ្លៃជួល ឬស្ថានភាពនៅពេលដែលម្ចាស់ផ្ទះសម្រេចចិត្តលក់ ឬបញ្ចប់ការជួល។ ដូចនេះការទិញផ្ទះនឹងផ្តល់នូវស្ថេរភាពនៃការរស់នៅរយៈពេលវែងមកដល់អ្នក។
ការផ្លាស់ប្ដូរម៉ូតផ្ទះតាមបំណង៖ ម្ចាស់ផ្ទះមានសេរីភាពក្នុងការជួសជុល និងធ្វើម់ូតផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ ដោយបង្កើតនូវម៉ូតដែលសាកសមនឹងចំណូលចិត្តរបស់ពួកគេ ហើយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកណាម្នាក់ឡើយ។
សក្តានុពលសម្រាប់ការវាយតម្លៃ៖ អចលនទ្រព្យជារឿយៗមានតម្លៃថ្លៃជាបន្តបន្ទាប់ទៅតាមពេលវេលា ដោយផ្តល់នូវផលចំណេញផ្នែកហិរញ្ញវត្ថុដែលមានសក្តានុពលនៅពេលលក់អចលនទ្រព្យនោះនាពេលអនាគត។
គុណវិបត្តិនៃការទិញអចលនទ្រព្យ
ថ្លៃដើមខ្ពស់៖ ការទិញផ្ទះជាប់ពាក់ព័ន្ធនឹងការចំណាយខ្ពស់ជាមុន ដូចជាការទូទាត់ថ្លៃនៃអចលនទ្រព្យ និងការចំណាញពេលក្នុងការត្រួតពិនិត្យ និងសាងសងផ្ទះឱ្យបានល្អ ដែលអាចជាឧបសគ្គសម្រាប់អ្នកទិញជាច្រើន។
ការថែទាំ និងជួសជុល៖ ម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើការថែទាំ ជួសជុល និងកែលម្អទាំងអស់ ដែលវាអាចចំណាយច្រើន និងចំណាយពេលច្រើន។
ភាពបត់បែន និងការផ្លាស់ប្តូរ៖ ការលក់ផ្ទះអាចជាដំណើរនៃការចំណាយពេលដ៏វែងមួយ ដែលធ្វើឱ្យវាកាន់តែពិបាកក្នុងការផ្លាស់ប្តូរទីលំនៅឱ្យបានលឿន ប្រសិនបើការផ្លាស់ប្តូរការងារ ឬស្ថានភាពជីវិតតម្រូវឱ្យផ្លាស់ប្តូរទីលំនៅ។
គុណសម្បត្តិនៃការជួលអចលនទ្រព្យ
ភាពបត់បែន៖ ការជួលអនុញ្ញាតឱ្យអ្នកមានការចល័ត និងផ្លាស់ប្តូរទីតាំងបានលឿន ដែលធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងសម្រាប់ការងារ ឬហេតុផលផ្ទាល់ខ្លួន។
ហានិភ័យហិរញ្ញវត្ថុតិច៖ ការជួលគឺមានហានិភ័យតិចជាងការទិញ ពីព្រោះអ្នកមិនជាប់ទាក់ទងនឹងការប្រែប្រួលនៅក្នុងទីផ្សារអចលនទ្រព្យ។ ប្រសិនបើតម្លៃអចលនទ្រព្យធ្លាក់ចុះ នោះអ្នកមិនមានការប៉ះពាល់ទៅលើផ្នែកហិរញ្ញវត្ថុទេ។
គ្មានថ្លៃថែទាំ៖ អ្នកជួលមិនទទួលខុសត្រូវលើការថែទាំ ឬជួសជុលទេ ព្រោះនេះជាទំនួលខុសត្រូវរបស់លើម្ចាស់ផ្ទះ។
គុណវិបត្តិនៃការជួលអចលនទ្រព្យ
មិនមានកម្មសិទ្ធិ៖ ការបង់ថ្លៃជួលមិនរួមចំណែកក្នុងការធ្វើឱ្យអ្នកជួលបានក្លាយជាកម្មសិទ្ធិនៃអចលនទ្រព្យនោះទេ ។
ការកើនឡើងការជួល៖ អ្នកជួលអាចប្រឈមនឹងការដំឡើងថ្លៃជួល ដែលអាចធ្វើឱ្យអ្នកត្រូវចំណាយថវិកាបន្ថែមដោយមិនបានរំពឹងទុកមុន។
ការគ្រប់គ្រងមានកំណត់៖ អ្នកជួលមិនអាចគូរជញ្ជាំង កែលម្អ ឬមានការគ្រប់គ្រងពេញលេញលើរបៀបថែរក្សាទ្រព្យសម្បត្តិនោះទេ។ ជាពិសេសនោះគឺអ្នកជួលមិនអាចយកសត្វមកចិញ្ចឹមតាមចិត្តបាននោះទេគឺគេត្រូវសុំការអនុញ្ញាតពីម្ចាស់ផ្ទះជាមុនសិន។
សរុបមក ការទិញផ្ទះផ្តល់នូវអត្ថប្រយោជន៍នៃស្ថេរភាព កម្មសិទ្ធិ និងការប្តូរម៉ូត ជួសជុលតាមបំណងដែលអ្នកចង់ ខណៈដែលការជួលផ្តល់នូវការចល័នបត់បែនបានរហ័ស និងកាត់បន្ថយការចំណាយប្រាក់ក្នុងបរិមាណច្រើន ប៉ុន្តែមិនអាចទទួលបាននៅភាពជាម្ចាស់កម្មសិទ្ធិនៃអចលនទ្រព្យនោះទេ។ ជម្រើសរវាងការទិញ និងជួលអាស្រ័យលើគោលដៅបុគ្គល ការត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុ និងចំណងចំណូលចិត្តនៃការរស់នៅរបស់បុគ្គលម្នាក់ៗ។