យោងទៅតាមការប្រកាសរបស់ក្រុមហ៊ុន Agoda បាននិយាយដាវិស័យទេសចរណ៍នៅកម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ ដោយទីក្រុងភ្នំពេញជាប់ឈ្មោះជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី។ ការទទួលស្គាល់នេះធ្វើឡើងបន្ទាប់ពីប្រាសាទកោះកេរ្តិ៍ត្រូវបានចុះបញ្ជីដោយ Fodor’s ជាកន្លែងមួយក្នុងចំណោម “កន្លែងទាំង 25 ដែលត្រូវទៅនៅឆ្នាំ 2025” ដែលធ្វើឱ្យវាក្លាយជាគោលដៅអាស៊ីអាគ្នេយ៍តែមួយគត់នៅក្នុងបញ្ជី។
ចំណាត់ថ្នាក់របស់ Agoda ដែលចេញផ្សាយនៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានដាក់ទីក្រុងភ្នំពេញនៅកំពូល តាមពីក្រោយដោយទីក្រុងហាណូយ និងហ្សាកាតា។ នៅលើវេទិការបស់ Agoda បានគូសបញ្ជាក់ថា ទីក្រុងទាំងនេះផ្តល់នូវតម្លៃដ៏អស្ចារ្យ និងការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏គួរឱ្យរំភើប ទោះបីជាប្រទេសទាំងនេះមិនមែនជាគោលដៅដំបូងដែលមនុស្សទូទៅគិតសម្រាប់ថ្ងៃឈប់សម្រាកក៏ដោយ។ ខណៈពេលដែលទីក្រុង ដូចជាតូក្យូ និងបាងកកមានប្រជាប្រិយភាព រិឯទីក្រុងភ្នំពេញក៏ត្រូវបានគេកោតសរសើរចំពោះតម្លៃសមរម្យ និងបរិយាកាសពិធីបុណ្យផងដែរ។
ពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងរាជធានីភ្នំពេញ ដែលពិធីជប់លៀងតាមដងផ្លូវ តន្ត្រីដែលមានការផ្សាយផ្ទាល់ និងការបាញ់កាំជ្រួចដ៏គួរឱ្យភ្ញាក់ផ្អើលនៅតាមមាត់ទន្លេ ដែលបានទាក់ទាញភ្ញៀវទេសចរជាង 1.5 លាននាក់។ អ្នកទេសចរម្នាក់ឈ្មោះ Trudie Murphy មកពីចក្រភពអង់គ្លេសបានហៅបរិយាកាសថា “មិនគួរឱ្យជឿ” ដោយនិយាយថាវាជាការឆ្លងឆ្នាំដ៏ល្អឥតខ្ចោះសម្រាប់វិស្សមកាលរបស់ពួកគាត់នៅក្នុងប្រទេសកម្ពុជា។
ទីក្រុងភ្នំពេញត្រូវបានកោតសរសើរចំពោះការរួមបញ្ចូលគ្នាដ៏ពិសេសនៃប្រវត្តិសាស្រ្ត វប្បធម៌ និងមានតម្លៃសមរម្យ មិនតែប៉ុណ្ណោះក្នុងឱកាសអបអរចូលឆ្នាំថ្មីមានការប្រារព្វពិធីជាច្រើននៅទីតាំងសំខាន់ៗដូចជា ព្រះបរមរាជវាំង និងវត្តភ្នំ ដែលផ្តល់នូវភាពរីករាយ និងទិដ្ឋភាពក៏អស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់អ្នកទេសចរ។
ការទទួលស្គាល់ទីក្រុងភ្នំពេញនេះ គឺជាផ្នែកមួយនៃការជំរុញវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងរមណីយដ្ឋានប្រណីតថ្មីៗ និងការបញ្ចុះតម្លៃលើទិដ្ឋាការទេសចរណ៍ផងដែរ។ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ៦,៧ លាននាក់ក្នុងឆ្នាំ ២០២៤ ហើយរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពដល់កំណើនទេសចរណ៍។