spot_img
spot_img
Homeទូទៅនាយកប្រតិបត្តិ Microsoft បាននិយាយថា AI មិនមែនមកដណ្តើមការងារទេ តែមកធ្វើឱ្យយើងខ្លាំងជាងមុន

នាយកប្រតិបត្តិ Microsoft បាននិយាយថា AI មិនមែនមកដណ្តើមការងារទេ តែមកធ្វើឱ្យយើងខ្លាំងជាងមុន

-

នៅក្នុងកិច្ចពិភាក្សាដ៏សំខាន់មួយនៅវេទិកាសេដ្ឋកិច្ចពិភពលោក លោក Satya Nadella នាយកប្រតិបត្តិ Microsoft បានពន្យល់យ៉ាងច្បាស់អំពីអនាគតនៃ AI ដោយបញ្ជាក់ថា វាមិនមែនជាការបង្កើតបច្ចេកវិទ្យាដើម្បីជំនួសមនុស្សនោះទេ ប៉ុន្តែគឺជាការវិវត្តនៃឧបករណ៍កុំព្យូទ័រដើម្បីជួយឱ្យមនុស្សអាចសម្រេចកិច្ចការបានច្រើនជាងមុន និងមានប្រសិទ្ធភាពជាងមុន។

លោក Satya បានសង្កត់ធ្ងន់ថា AI គួរតែត្រូវបានចាត់ទុកជា “ឧបករណ៍ពង្រីកការយល់ដឹង” ដែលជួយសម្រាលបន្ទុកការងារ ដូចជាជួយគ្រូពេទ្យក្នុងការកត់ត្រាទិន្នន័យដើម្បីឱ្យពួកគេមានពេលមើលថែអ្នកជំងឺបានដិតដល់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានអត្ថប្រយោជន៍ពិតប្រាកដ ក្រុមហ៊ុនមិនអាចគ្រាន់តែយក AI មកប្រើលើរបៀបធ្វើការចាស់បានទេ តែត្រូវហ៊ានផ្លាស់ប្តូរលំហូរការងារ និងធ្វើ “Context Engineering” ដែលមានន័យថា ជាការបញ្ចូលរាល់ព័ត៌មាន និងចំណេះដឹងពិសេសៗដែលមានតែក្នុងក្រុមហ៊ុនរបស់អ្នក ទៅឱ្យប្រព័ន្ធ AI ស្គាល់។ នៅពេល AI យល់ពីស្ថានភាពជាក់ស្តែង និងចំណុចពិសេសរបស់ក្រុមហ៊ុនអ្នក វានឹងអាចជួយដោះស្រាយការងារបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ជាងការប្រើ AI បែបធម្មតា។

ចំណុចសំខាន់បំផុតដែលគាត់បានដាស់តឿន គឺការ «ធ្វើម្ចាស់លើទិន្នន័យខ្លួនឯង»។ ក្រុមហ៊ុនត្រូវតែធានាថា រាល់ព័ត៌មានសម្ងាត់ និងចំណេះដឹងសំខាន់ៗរបស់ខ្លួន ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឯងយ៉ាងម៉ឺងម៉ាត់។ អ្នកមិនត្រូវប្រគល់ទិន្នន័យទាំងនោះឱ្យក្រុមហ៊ុន AI យកទៅប្រើប្រាស់តាមចិត្តឡើយ ព្រោះបើអ្នកបាត់បង់ការគ្រប់គ្រងលើទិន្នន័យទាំងនេះ អ្នកក៏នឹងបាត់បង់ភាពខ្លាំង និងសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ