spot_img
spot_img
Homeបច្ចេកវិទ្យាAlibaba បានចូលរួមប្រណាំងប្រជែងក្នុងបច្ចេកវិទ្យា AI ហើយនិយាយថាមូឌែលថ្មីរបស់ខ្លួនមានលក្ខណៈល្អជាង DeepSeek និងChat GPT

Alibaba បានចូលរួមប្រណាំងប្រជែងក្នុងបច្ចេកវិទ្យា AI ហើយនិយាយថាមូឌែលថ្មីរបស់ខ្លួនមានលក្ខណៈល្អជាង DeepSeek និងChat GPT

-

Alibaba’s cloud បានបង្ហាញគំរូ AI ចុងក្រោយបំផុតរបស់ខ្លួនគឺ Qwen 2.5 Max ដោយអះអាងថាវាដំណើរការល្អ និងមានសមត្ថភាពប្រសើរជាងដៃគូប្រកួតប្រជែងធំៗដូចជា OpenAI’s GPT-4o, DeepSeek’s V3, និង Meta’s Llama-3.1-405B។ ចំពោះការប្រកាសនេះបានសម្គាល់ពីចូលរបស់ Alibaba ទៅក្នុងទីផ្សារ AI ដោយមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ហើយគេក៏បានសង្កេតឃើញថាវាក៏កំពុងតែប្រជែងគ្នាជាមួយ DeepSeek’s V3 ដែលទើបនឹងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះផងដែរ។

តាមរយៈការបង្កើតគំរូនេះ Alibaba បានព្យាយាមនាំមុខក្នុងការប្រណាំងប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត ជាពិសេស DeepSeek ព្រោះ DeepSeek’s V3 កំពុងមានភាពលេចធ្លោដែលបានទាក់ទាញអ្នកនិយមប្រើប្រាស់បច្ចេកវិទ្យា AI មកចាប់អារម្មណ៍ពីសមត្ថភាព និងតម្លៃរបស់វាក្នុងការប្រើប្រាស់។ មិនតែប៉ុណ្ណោះសម្បីតែក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗក៏មានភាពភ្ញាក់ផ្អើរចំពោះមូឌែលនេះផងដែរ។

តាមរយៈការប្រកួតប្រជែងដែលកំពុងវិវឌ្ឍនេះនឹងធ្វើឱ្យទិដ្ឋភាព AI កាន់តែមានភាពរីកចម្រើន និងមានសមត្ថភាពកាន់តែខ្លាំងក្នុងការដោះស្រាយកិច្ចការដែលរស្មុគស្មាញ បន្ថែមពីនេះ វានឹងវិវឌ្ឍការច្នៃប្រឌិតកាន់តែទំនើបនាពេលអនាគត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ