spot_img
spot_img
HomeទូទៅAlibaba នឹងវិនិយោគ 52ពាន់លានដុល្លារលើ AI ក្នុងរយៈពេល 3 ឆ្នាំខាងមុខ

Alibaba នឹងវិនិយោគ 52ពាន់លានដុល្លារលើ AI ក្នុងរយៈពេល 3 ឆ្នាំខាងមុខ

-

នាព្រឹកថ្ងៃច័ន្ទនេះ ក្រុមហ៊ុន Alibaba បានប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគជាង 380 ពាន់លានយន់ (ប្រហែល 52.44 ពាន់លានដុល្លារ) លើរចនាសម្ព័ន្ធ Cloud Computing និង Artificial Intelligence (AI) ក្នុងរយៈពេលបីឆ្នាំខាងមុខ។

សម្រាប់ត្រីមាសចុងក្រោយនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 ក្រុមហ៊ុន Alibaba បានរាយការណ៍ពីប្រាក់ចំណូលដែលគេរកបានសរុបចំនួន 280.15 ពាន់លានយន់ ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ ខណៈពេល Alibaba គ្រោងនឹងចំណាយប្រាក់កាន់តែច្រើនលើ AI និង cloud computing ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលច្រើនជាងការចំណាយលើវិស័យទាំងនេះក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។

ថែមពីនេះ ភាគហ៊ុន Alibaba បានកើនឡើងជាង 68% ក្នុងឆ្នាំ 2025 នេះ។ មិនតែប៉ុណ្ណោះ Alibaba ក៍កំពុងផ្តោតលើការវវិត្តន៍ខ្លួនឱ្យក្លាយជាអ្នកដឹកនាំផ្នែក AI (បញ្ញាសិប្បនិម្មិត) នៅក្នុងប្រទេសចិន ដែលបង្ហាញពីសក្តានុពលនៃក្រុមហ៊ុនរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនឱ្យមកធ្វើការវិនិយោគលើពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ។ រីឯក្រុមហ៊ុនចិនផ្សេងទៀតក៏កំពុងដាក់ធនធានជាច្រើនទៅក្នុង AI ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងទាក់ទាញវិនិយោគិនឱ្យបានកាន់តែច្រើន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ