ក្រុមហ៊ុន Apple បានបង្ហាញជាផ្លូវការកាលពីយប់មិញនេះនូវទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនចំនួន៤ ដោយរក្សាតម្លៃនៅដដែលពីទូរស័ព្ទជំនាន់មុនរបស់ខ្លួន ហើយព្រមទាំងធ្វើការបង្ហាញផលិតផលថ្មីមួយទៀតដែលមិនធ្លាប់មាន គឺបាសឆ្លាតវៃ (Smart Speaker)។
iPhone SEគឺជាម៉ូដែលដែលមានតម្លៃទាបជាបគេ ហើយសម្រាប់ម៉ូដែលធំ និងលឿនជាងគេ គឺiPhone Proគឺចាប់ផ្តើមពី៩៩៩ដុល្លារ និង ១០៩៩ដុល្លារសម្រាប់ iPhone Pro Max ហើយសម្រាប់ប្រភេទ iPhone SE និង ១២ គឺអាចធ្វើការកម្ម៉ង់បានចាប់ពីថ្ងៃទី១៦ខែតុលានេះ និងប្រភេទ២ផ្សេងទៀតគឺត្រូវរង់ចាំរហូតដល់ថ្ងៃទី១៣ខែវិច្ឆិកាទើបអាចចាប់ផ្តើមកម្ម៉ង់បាន។
សម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុនApple បានធ្វើការបញ្ចូលបច្ចេកវិទ្យា៥Gដែលជាបច្ចេកវិទ្យាអ៊ិនធឺណិតចុងក្រោយបង្អស់និងជាលើកទី១ហើយសម្រាប់បងប្អូនសេរី១២នេះ ព្រមទាំងធ្វើការបង្កើនសមត្ថភាពលើកាមេរ៉ាផងដែរ ដែលសម្រាប់ iPhone Pro Max គឺអាចផ្តិតរូបភាពបានច្បាស់ជាងមុន និងអាចថតវីដេអូកម្រិត៤K និង ៦០fpsដែលពិតជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប និងវីដេអូ។
ក្រៅពីនេះ អ្វីដែលប្លែកសម្រាប់ម៉ូដែលទូរស័ព្ទថ្មី Apple បានបង្កើនជម្រើសពណ៌ដល់អតិថិជនរបស់ខ្លួននូវពណ៌ប្រផេះក្រម៉ៅ ទឹកប៊ិកចាស់ ពណ៌ហ្គិច ពណ៌ក្រហម និងពណ៌ស និងបង្កើនទំហំផ្ទៃអេក្រង់ធំជាងមុនបើប្រៀបធៀបនឹងទូរស័ព្ទមុនៗ។