នៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2025 ក្រុមហ៊ុន Apple Inc បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទីពីរសារពើពន្ធ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជាង 4% បន្ទាប់ពីវាបានព្រមានថាពន្ធថ្មីអាចធ្វើឱ្យក្រុមហ៊ុនខាតបង់ 900 លានដុល្លារក្នុងត្រីមាសនេះ។ ទោះបីរោងចក្រផលិត iPhones, iPads និង Macs បច្ចុប្បន្នត្រូវបានលើកលែងពីពន្ធ 145% ពី Trump ក៏ដោយ ប៉ុន្តែការលើកលែងនេះមិនមែនគ្រប់ផ្នែក ឬផលិតផលគ្រឿងបន្លាសនទាំងអស់នោះទេ ដោយសមាសធាតុ ឬគ្រឿងបន្សំមួយចំនួននៅតែរងផលប៉ះពាល់ដោយសារពន្ធ និងការកែតម្រូវខ្សែសង្វាក់ផ្គត់ផ្គង់ (ដូចជាការផ្លាស់ប្តូរផលិតកម្ម) ក៏ត្រូវចំណាយប្រាក់ផងដែរ។
ដោយសាររោងចក្រយក្សសម្រាប់ផលិត iPhones របស់ក្រុមហ៊ុន Apple នៅប្រទេសចិនឥឡូវនេះត្រូវបានផ្លាស់ប្តូរការផលិតទៅកាន់ប្រទេសឥណ្ឌា ហើយ iPads, Macs, Watches និង AirPods ភាគច្រើននៅក្នុងប្រទេសវៀតណាមវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងជៀសវាងពន្ធដែលអាចកើតនាពេលអនាគត។