spot_img
spot_img
HomeទូទៅApple និងបោះទុន 500 ពាន់លានដុល្លារនៅអាមេរិក ព្រមទាំងផ្តល់ការងារដល់ជនជាតិអាមេរិកជាង 20,000 នាក់

Apple និងបោះទុន 500 ពាន់លានដុល្លារនៅអាមេរិក ព្រមទាំងផ្តល់ការងារដល់ជនជាតិអាមេរិកជាង 20,000 នាក់

-

ក្រុមហ៊ុន Apple បានប្រកាសថានឹងជួលមនុស្សប្រហែល 20,000 នាក់ និងវិនិយោគជាង 500 ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល 4 ឆ្នាំខាងមុខ។ ការវិនិយោគនេះនឹងផ្តោតលើរោងចក្រផលិតទំនើបថ្មីមួយនៅទីក្រុងហ៊ូស្តុន ដើម្បីផលិតម៉ាស៊ីនមេសម្រាប់ Apple Intelligence។

គំនិតផ្តួចផ្តើមនេះរួមមានភាពជាដៃគូជាមួយអ្នកផ្គត់ផ្គង់រាប់ពាន់នាក់នៅទូទាំង 50 រដ្ឋរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកបច្ចេកវិទ្យា Apple Intelligence និង Apple TV+ ជាដើម។

ក្រុមហ៊ុនក៏កំពុងបង្កើនទ្វេដងនូវមូលនិធិផលិតកម្មកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកដល់ 10 ពាន់លានដុល្លារក្នុងគោលបំណងជួយអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដូចជា មនុស្សយន្ត ស្វ័យប្រវត្តិកម្ម និងការផលិតកម្រិតខ្ពស់ផ្សេងៗទៀត។

លើសពីនេះ Apple នឹងពង្រីកមជ្ឈមណ្ឌលទិន្នន័យ និងការអភិវឌ្ឍន៍ស្រាវជ្រាវនៅទូទាំងរដ្ឋជាច្រើន រួមមាន North Carolina, Iowa, Oregon, Arizona និងរដ្ឋ Nevada ក្នុងអាមេរិក។ ការវិនិយោគនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានធ្វើតាមគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Donald Trump និង ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានាឱ្យផលិតទំនិញនៅសហរដ្ឋអាមេរិក ដើម្បីជៀសផុតពីការយកពន្ធលើផលិតផល ឬទំនិញដែលនាំចូលក្នុងទីផ្សារអាមេរិក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ