ក្រុមហ៊ុនអាមេរិកចំនួនពីរ គឺក្រុមហ៊ុន Apptronik ជាក្រុមហ៊ុនដែលមានឯកទេសខាង មនុស្សយន្ត AI បានចាប់ដៃគូសហការគ្នាជាមួយ Jabil ដែលជាក្រុមហ៊ុនវិស្វកម្ម និងជាក្រុមហ៊ុនផលិតកម្មដ៏ធំមួយ ដោយApptronikនឹងរួមបញ្ចូលមនុស្សយន្ត Apollo humanoid របស់ខ្លួនទៅក្នុងការសហការផលិតរបស់ពួកគេ។
គោលបំណងនៃការសហការគ្នានេះ គឺចង់បង្កើតមនុស្សយន្តឱ្យច្រើនដែលអាចបំពេញភារកិច្ច និងអាចធ្វើការងារទូទៅដូចជា ការត្រួតពិនិត្យផលិតផល និងការតម្រៀបរៀបចំអីវ៉ាន់ជាដើម។
នៅក្នុងការចាប់់ដៃគូររវាងក្រុមហ៊ុនទាំងពីរនេះដោយរួមបញ្ចូលមនុស្សយន្ត Apollo ទៅក្នុងការផលិតដែលវាកំពុងស្ថិតនៅក្នុងការសាងល្បង និងវវិត្តន៍វាឱ្យមានសមត្ថភាពបង្កើតមនុស្សយន្ត Apollo ផ្សេងទៀតដោយខ្លួនឯង។
យ៉ាងណាមិញទោះបីជាមនុស្សយន្ត Apollo មានសមត្ថភាពអាចបង្កើតមនុស្សយន្តផ្សេងទៀតបានដោយខ្លួនឯងក៏វាត្រូវការក្រុមហ៊ុនJabil ដែលជាក្រុមហ៊ុនវិស្វកម្ម និងជាក្រុមហ៊ុនផលិតកម្មដ៏ធំនេះ មកជួយធ្វើឱ្យការផលិតរបស់ពួកគេកាន់តែមានស្តង់ដារ និងធ្វើឱ្យការផលិតមានលក្ខណៈជាទ្រង់ទ្រាយធំ។
ដោយគោលដៅរបស់ក្រុមហ៊ុន Apptronik គឺធ្វើឱ្យមនុស្សយន្តទាំងនេះកាន់តែមានតម្លៃសមរម្យ និងពង្រីកការប្រើប្រាស់របស់ពួកគេឱ្យទូលំទូលាយ ដូចជា នៅរោងចក្រ នៅហាង កន្លែងថែទាំមនុស្សចាស់ ធ្វើកិច្ចការងារផ្ទះ និងនៅក្នុងវិស័យឧស្សាហកម្មផ្សេងៗទៀត។