spot_img
spot_img
HomeទូទៅBaidu បង្កើត AI chatbot Ernie Bot ដែលផ្តល់ជូនឱ្យអ្នកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី 1 ខែមេសា ខាងមុខនេះ

Baidu បង្កើត AI chatbot Ernie Bot ដែលផ្តល់ជូនឱ្យអ្នកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី 1 ខែមេសា ខាងមុខនេះ

-

ក្រុមហ៊ុន Baidu បានប្រកាសថា Ernie AI chatbot របស់ខ្លួននឹងផ្តល់ជូនឱ្យអ្នកប្រើប្រាស់ AI នេះដោយឥតគិតថ្លៃចាប់ពីខែមេសា ឆ្នាំ 2025 ក្នុងគោលបំណងដើម្បីទទួលបានសន្ទុះឡើងវិញនៅក្នុងទីផ្សារប្រកួតប្រជែងបចេ្ចកវិទ្យា AI ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងដូចជា Doubao របស់ ByteDance និង DeepSeek ដែលម៉ូឌែល AI ទាំងនេះទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមប្រើប្រាស់បច្ចកវិទ្យា AI យ៉ាងខ្លាំង។ យ៉ាងណាមិញភាគហ៊ុនរបស់ Baidu បានកើនឡើងជាង 12% នៅហុងកុងបន្ទាប់ពីការប្រកាសនេះ។

Ernie AI chatbot របស់ Baidu គឺជាគំរូ AI ដំបូងបំផុតនៅក្នុងប្រទេសចិនដែលទទួលបានការយល់ព្រមជាផ្លូវការពីរដ្ឋាភិបាលសម្រាប់ការប្រើប្រាស់ជាសាធារណៈ។ វាប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីម៉ូឌែល Qwen របស់ក្រុមហ៊ុន Alibaba និង DeepSeek’s V3 ។

តាមរយៈការផ្តល់ជូន Ernie ដោយឥតគិតថ្លៃ Baidu ប្រហែលជាកំពុងព្យាយាមទាក់ទាញអ្នកនិយមប្រើប្រាស់ AI ឱ្យក្រឡេកមកប្រើប្រាស់ Ernie AI chatbot របស់ខ្លួនឱ្យកាន់តែច្រើន។ ប៉ុន្តែវាក៏បង្ហាញពីការលំបាកក្នុងការរកប្រាក់ចំណេញពី AI នៅពេលដែលបច្ចេកវិទ្យា AI ជាច្រើនកំពុងតែប្រកួតប្រជែងគ្នា។ ដូចនេះដើម្បីរកប្រាក់ចំណេញ Baidu អាចនឹងពឹងផ្អែកលើយុទ្ធសាស្ត្រផ្សេងទៀត ដូចជាការគិតប្រាក់អតិថិជនសហគ្រាសសម្រាប់សេវាកម្ម AI កម្រិតខ្ពស់ ឬការផ្តល់មុខងារពិសេស ដូចជាការផ្តល់ជូនសេវាកម្ម Cloud និង Office 365 របស់ពួកគេ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ