spot_img
spot_img
Homeបច្ចេកវិទ្យាគោ បង្កាត់ជាមួយអង្ករ តើវាគឺជាអនាគតនៃអាហារ?

គោ បង្កាត់ជាមួយអង្ករ តើវាគឺជាអនាគតនៃអាហារ?

-

បងប្អូនសាកស្រមៃមើលអនាគតនៃអង្ករដែលជាអាហារដ៏សំខាន់សម្រាប់មនុស្សរាប់ពាន់លាននាក់ ហើយនៅថ្ងៃខាងមុខវាក៏អាចជាប្រភពផ្តល់នូវប្រូតេអ៊ីនយ៉ាងច្រើនផងដែរនោះ! អនាគត​នោះ​អាច​នឹង​ខិត​ជិត​ជាង​ការ​គិត​របស់យើងទៅទៀតដោយ​សារ​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រប្រព្រឹត្តឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Yonsei បានបង្កើតដោយជោគជ័យនូវ “អង្ករសាច់គោ” បង្កាត់ដោយការបណ្តុះកោសិកាសាច់គោនៅក្នុងគ្រាប់ស្រូវ។ ការបង្កើតថ្មីនេះអាចមានសក្តានុពលក្លាយជាបដិវត្តចំណីអាហារដ៏អស្ចារ្យមួយ​​សម្រាប់មនុស្សជាតិ។

អង្ករសាច់គោជាអ្វី?

និយាយឲ្យសាមញ្ញទៅ អង្ករសាច់គោគឺជាប្រភេទអង្ករមួយដូចទៅនឹងអង្ករធម្មតាដែល តែត្រូវបានបង្កាត់ជាមួយនឹងកោសិកាសាច់គោ។ អ្នកវិទ្យាសាស្ត្រយកកោសិកាដើមសាច់ដុំ និងខ្លាញ់ពីគោ ហើយធ្វើឲ្យវាមានការរីកលូតលាស់ នៅខាងក្នុងគ្រាប់ស្រូវ។ ដំណើរការពិសេសនេះនាំឱ្យអង្ករមានកម្រិតប្រូតេអ៊ីន និងខ្លាញ់ខ្ពស់ជាងអង្ករធម្មតា។

អត្ថប្រយោជន៍៖

បង្កើនការទទួលទានប្រូតេអ៊ីន៖ បច្ចេកវិទ្យានេះអាចជាចលករនៃការផ្លាស់ប្តូរនៅក្នុងតំបន់ដែលប្រភពប្រូតេអ៊ីននៅមានកម្រិត ឬមានតម្លៃថ្លៃ។

និរន្តរភាពបរិស្ថាន៖ បើប្រៀបធៀបទៅនឹងការចិញ្ចឹមសត្វបែបប្រពៃណី ការផលិតអង្ករសាច់គោអាចកាត់បន្ថយយ៉ាងខ្លាំងដល់ការប៉ះពាល់បរិស្ថានបើធៀបនឹងការផលិតសាច់សត្វ។

សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ៖ ប្រូតេអ៊ីនខ្ពស់នៃអង្ករសាច់គោអាចមានលក្ខណៈល្អសមស្របដើម្បីផ្គត់ផ្គង់កន្លែងដែលធនធានមានការខ្វះខាត។

ការស្រាវជ្រាវនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីដោះស្រាយនូវវិបត្តិស្បៀងអាហារ និងសន្តិសុខស្បៀងអាហារដែលត្រូវបានគេព្រមានជារឿយៗកន្លងមកដោយសារតែកំណើនប្រជាជនកើនឡើងខ្លាំង។ ទោះបីជាវាមិនទាន់បានជោគជ័យ១០០%ក៏ពិតមែនក៏ដោយ តែវាគឺជាក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់មនុស្សជាតិ ដើម្បីនិរន្តរភាពនៃពិភពលោកដែលយើងកំពុងតែរស់នៅសព្វថ្ងៃនេះ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ