មុនពេលក្លាយជាអ្នកកំប្លែងដ៏ល្បីល្បាញ លោក Rowan Atkinson (Mr. Bean) កំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ Oxford ជាកន្លែងដែលគាត់បានផ្តោតលើការស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្ត្រ។
យ៉ាងណាមិញ ក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យ គាត់បានរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនឯង ដោយសង្កេតឃើញថា គាត់តែងតែចូលចិត្តធ្វើឱ្យអ្នកដទៃសើច រហូតគាត់បានសម្រេចជ្រើសរើសអាជីពជាអ្នកកំប្លែង។ ការសម្រេចចិត្តនេះបានធ្វើឲ្យលោកក្លាយជាតារាកំប្លែងដែលមានភាពល្បីល្បាញនៅតាមបណ្តាប្រទេសជាច្រើន។
មូលហេតុដែលធ្វើឱ្យការប្រឡូកក្នុងវិស័យជាអ្នកកំប្លែងធ្វើឱ្យលោកមានភាពល្បីល្បាញបែបនេះ ដោយសារលោក Mr. Bean មានចំណុចប្លែក និងទាក់ទាញ ហើយរាល់សកម្មភាពសម្តែងមិនមានភាពឆ្គង់ បូករួមជាមួយភាពពិនប្រសប់។ល។ ដូចនេះ នៅពីក្រោយទឹកមុខគួរឱ្យអស់សំណើច និងសកម្មភាពកំប្លុកកំប្លែងបែបស្ងប់ស្ងាត់មិននិយាយ ដំបូងឡើយលោកគ្រាន់តែចង់ក្លាយជាវិស្វករប៉ុណ្ណោះ។