spot_img
spot_img
Homeទូទៅអត្ថប្រយោជន៍ដែលអ្នកទទួលបានពីការសន្សំលុយ

អត្ថប្រយោជន៍ដែលអ្នកទទួលបានពីការសន្សំលុយ

-

លុយគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវភាពរបស់បុគ្គលម្នាក់ៗ ដូចនេះហើយទើបអ្នកគួរយល់ដឹងអំពីការទុកដាក់លុយក្នុងការចំណាយ និងធ្វើការបែងចែកមួយផ្នែកសម្រាប់ការសន្សំ។ ការសន្សំលុយបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលអាចធ្វើអោយអ្នកមានស្ថេរភាព និងសុវត្តិភាពផ្នែកហិរញ្ញវត្តុ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដែលអ្នកទទួលបានពីការសន្សំលុយ៖

1. អាចធ្វើការដោះស្រាយបានភ្លាមៗនៅពេលមានអាសន្ន

នៅក្នុងកាលៈទេសៈខ្លះគឺមិនអាចទាយទុកមុនបានទេ ហើយស្ថានកាលដែលមិននឹកស្មានដល់ក៏អាចកើតឡើងបានគ្រប់ពេលវេលា។ ដូចនេះហើយការមានប្រាក់សន្សំអាចធ្វើ​ឱ្យអ្នកដោះស្រាយភាពអាសន្នដោយមិនចាំបាច់ពឹងផ្អែកលើប័ណ្ណឥណទាន ឬប្រាក់កម្ចី ដែលអាចនាំឱ្យមានបំណុលកកកុញ។

2. ជៀសផុតពីការជំពាក់បំណុល

នៅពេលអ្នកសន្សំប្រាក់ អ្នកនឹងមិនសូវពឹងផ្អែកលើប្រាក់កម្ចី ប័ណ្ណឥណទាននោះទេ។ ការជៀសផុតពីបំណុលមានន័យថា អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការបង់ប្រាក់ដែលមានការប្រាក់ខ្ពស់ ដែលអាចធ្វើឲ្យហិរញ្ញវត្ថុរបស់អ្នកកាន់ខ្សត់ខ្សោយនោះឡើយ។

3. សេរីភាពហិរញ្ញវត្ថុ

កាលណាអ្នកសន្សំបានកាន់តែច្រើន នោះអ្នកមានជម្រើសកាន់តែច្រើន។ ដូចជាអ្នកចង់យកប្រាក់សន្សំទៅបង្កើតទ្រព្យបន្ថែមដោយការទិញអចលនទ្រព្យ ឬអ្នកគិតចង់បើកអាជីវកម្មដោយមានចំណេះដឹងខ្លះអំពីវា នោះអ្នកនឹងមានជម្រើសភ្លាមៗក្នុងការបើកអាជីវកម្មដោយប្រើនូវប្រាក់សន្សំរបស់អ្នកផ្ទាល់ មិនចាំពឹងទៅលើប្រាក់កម្ចីនោះទេ។ល។

4. ការចាត់ចែងហិរញ្ញវត្ថុមានភាពកាន់តែល្អប្រសើរ

ទម្លាប់នៃការសន្សំជាប្រចាំ បានធ្វើឱ្យអ្នកគ្រប់គ្រងលុយកាន់តែមានប្រសិទ្ធភាព ដូចជាការរៀបចំថវិកា ការមានតារាងត្រឹមត្រូវក្នុងការតាមដានលើការចំណាយ ដោយធ្វើការកំណត់ថារបស់ណាដែលគួរចំណាយ និងរបស់ណាមិនគួរចំណាយលើ។ ទម្លាប់នេះហើយអាចជួយអ្នករស់នៅប្រកបដោយភាពងាយស្រួល និងមិនមានភាពខ្វះមុខខ្វះក្រោយក្នុងជីវភាពប្រចាំថ្ងៃ។

សរុបមក ការសន្សំប្រាក់បានផ្តល់នូវស្ថេរភាពផ្នែកហិរញ្ញវត្ថុ និងអាចឱ្យអ្នកធ្វើការដោះស្រាយបានភ្លាមៗក្នុងការចំណាយដែលមិនបានរំពឹងទុកនូវបញ្ហាណាដែលកើតមានឡើង។ មិនតែប៉ុណ្ណោះបានជួយអ្នកក្នុងការកាត់បន្ថយបំណុល ឬពេលខ្លះអាចឱ្យអ្នកជៀសផុតពីការជំពាក់បំណុលថែមទៀតផង ហើយអ្នកក៏មិនសូវមានភាពតានតឹងផ្នែកហិរញ្ញវត្តុនោះដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ