ប្រាសាទអង្គរវត្ត មានទីតាំងនៅខេត្តសៀមរាប ប្រទេសកម្ពុជា ជាប្រាសាទដ៏ល្បីល្បាញ និងជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការមើលថ្ងៃរះនៅប្រាសាទអង្គរវត្តគឺជាសកម្មភាពដ៏ពេញនិយមមួយ ហើយភ្ញៀវទេសចរជាច្រើនបានប្រមូលផ្តុំគ្នានៅពេលព្រឹកដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។
យោងតាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” នៅក្នុងប្រទេសប្រមាណ72 នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។