spot_img
spot_img
Homeទូទៅលោក Bill Gates គ្រោងនឹងលះបង់ទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់សម្រាប់កម្មវិធីសប្បុរសធម៍នៅឆ្នាំ 2045

លោក Bill Gates គ្រោងនឹងលះបង់ទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់សម្រាប់កម្មវិធីសប្បុរសធម៍នៅឆ្នាំ 2045

-

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា គាត់មានបំណងបរិច្ចាគ 99% នៃទ្រព្យសម្បត្តិ 108 ពាន់លានដុល្លាររបស់គាត់ក្នុងរយៈពេល 20 ឆ្នាំខាងមុខ ហើយបិទមូលនិធិ Gates នៅឆ្នាំ 2045។ នេះគាត់គ្រោងនឹងពន្លឿនការបរិច្ចាគ ដើម្បីដោះស្រាយបញ្ហាសកលជាបន្ទាន់ ដូចជាជំងឺ និងភាពក្រីក្រ។ល។

មិនតែប៉ុណ្ណោះ កាលពីមុនគាត់ធ្លាប់បានផ្តល់មូលនិធិចំនួន 100 ពាន់លានដុល្លាររួចហើយ ហើយឥឡូវនេះគាត់គ្រោងនឹងផ្តល់ឱ្យរហូតដល់ 200 ពាន់លានដុល្លារបន្ថែមទៀត ដោយប្រើទាំងទ្រព្យសម្បត្តិបច្ចុប្បន្ន និងប្រាក់ដែលទទួលបានពីការវិនិយោគនាពេលអនាគត។

ទន្ទឹងនឹងនេះ លោក Gates បានរិះគន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងចំពោះការកាត់បន្ថយជំនួយបរទេស ដោយនិយាយថាពួកគេធ្វើឱ្យប៉ះពាល់ដល់អ្នកក្រីក្របំផុតនៅលើពិភពលោក។ ថែមពីនេះ គាត់ក៏បានរិះគន់ដល់លោក Elon Musk ចំពោះការកាត់កម្មវិធីជំនួយមួយចំនួន ដែលលោក Gates ជឿថាបាននាំឱ្យមនុស្សកាន់តែច្រើនប្រឈមនឹងហានិភ័យដូចជាមេរោគអេដស៍។

ថែមពីនេះ បើទោះបីជាមនុស្សមួយចំនួននិយាយថា Gates ប្រើប្រាស់កម្មវិធីសប្បុរសធម៌របស់គាត់ដើម្បីជៀសវាងពីការបង់ពន្ធ ក៏គាត់នៅតែឈរលើគោលដៅចម្បងរបស់គាត់គឺ មូលនិធិទាំងនេះជាការជួយមនុស្សរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ និងមនុស្សដែលងាយរងគ្រោះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ