ខួរក្បាលពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ដូចនេះដើម្បីធ្វើការថែរក្សាវាឱ្យបានល្អចូរអ្នកធ្វើនូវលំហាត់ប្រាណនៃចលនាទាំង៥នេះ៖
សមាធិ៖ ការសមាធិពិតជាមានសារៈសំខាន់សម្រាប់សុខភាពរៀងកាយជាពិសេសនោះគឺធ្វើឱ្យអ្នកមានការផ្តោតអារម្មណ៍ជាងមុន។ ការធ្វើសមាធិជាទៀងទាត់កាត់បន្ថយភាពតានតឹង បង្កើនមុខងារដែលធ្វើអោយការចងចាំកាន់តែល្អប្រសើរឡើង។
ហ្គេមចងចាំ៖ ការលេងហ្គេមដែលបង្កើនការចងចាំ ដូចជាកាតផ្គូផ្គង ល្បែងផ្គុំរូប crossword ឬ Sudoku ដែលជាការប្រកួតប្រជែងផ្នែកខួរក្បាលរបស់អ្នកក្នុងការរំលឹកព័ត៌មាន ពង្រឹងទំនាក់ទំនងសរសៃប្រសាទ និងធ្វើឱ្យសមត្ថភាពចងចាំល្អឡើងវិញ។
ការប្រើប្រាស់ការស្រមើស្រមៃ៖ ការស្រមើស្រមៃ ដើម្បីបង្ហាញព័ត៌មាន ឬគំនិតនៅក្នុងគំនិតរបស់អ្នក។ វាជួយឱ្យអ្នកចងចាំអ្វីៗបានប្រសើរជាងមុនដោយបង្កើតរូបភាពផ្លូវចិត្ត។ ជាឧទាហរណ៍ នៅពេលអ្នកកំពុងព្យាយាមចងចាំឈ្មោះរបស់នរណាម្នាក់ សូមគិតអំពីអ្វីដែលប្លែកអំពីពួកគេ ដូចជាម៉ូតសក់របស់ពួកគេ ហើយភ្ជាប់វាទៅនឹងឈ្មោះរបស់ពួកគេ។ តាមរយៈការបង្កើតរូបភាពផ្លូវចិត្តនៃការស្រមើស្រមៃនៃសកម្មភាពដែលរស់រវើក វានឹងធ្វើឱ្យអាចចាំព័ត៌មានបានងាយស្រួលជាងមុន ។
លំហាត់ប្រាណ៖ សកម្មភាពរាងកាយទៀងទាត់ ជាពិសេសលំហាត់ប្រាណដូចជាដើរ រត់ ហែលទឹក ឬលំហាត់ប្រាណផ្សេងៗទៀត។ ដើម្បីបង្កើនមុខងារធ្វើឱ្យការចងចាំប្រសើរឡើង ដោយបង្កើនសមត្ថភាពយល់ដឹងកាន់តែឆាប់រហ័ស និងមានការផ្តោតអារម្មណ៍បានល្អ។
ការរៀនជំនាញថ្មី៖ ការប្រកួតប្រជែងខួរក្បាលរបស់អ្នកជាប្រចាំដោយការរៀនជំនាញថ្មីៗ ដូចជាការលេងឧបករណ៍តន្ត្រី រៀនភាសា ឬជ្រើសរើសចំណង់ចំណូលចិត្តថ្មី ដើម្បីឱ្យជួយបង្កើតនូវផ្លូវប្រសាទមានការគិត និងចងចាំបានរហ័សជាងមុន។