spot_img
spot_img
Homeទូទៅការកសាងអត្តសញ្ញាណម៉ាកដ៏រឹងមាំសម្រាប់អាជីវកម្មរបស់អ្នក

ការកសាងអត្តសញ្ញាណម៉ាកដ៏រឹងមាំសម្រាប់អាជីវកម្មរបស់អ្នក

-

នៅពេលដែលម្ចាស់អាជីវកម្មចាប់ផ្តើមកសាងអាជីវកម្ម ម្ចាស់អាជីវកម្មខ្លះមានការយល់ដឹងច្បាស់លាស់ក្នុងការកសាងនូវអត្តសញ្ញាណម៉ាកយីហោរបស់ខ្លួនបានត្រឹមត្រូវ។ រីឯម្ចាស់អាជីវិកម្មមួយចំនួនតូចនៅមានភាពស្រពិតស្រពិលក្នុងការធ្វើយ៉ាងណា ដើម្បីឱ្យអត្តសញ្ញាណម៉ាកយីហោរបស់ខ្លួនមានភាពរឹងមាំ និងទាក់ទាញព្រមទាំងធ្វើឱ្យអតិថិជនមានការចងចាំនូវស្លាកយីហោបានយូរ ថែមទាំងឈរលើទីផ្សារបានយូរអង្វែង។

ខាងក្រោមនេះគឺជាជំហានសំខាន់ៗចំនួន 5 ដើម្បីជួយអ្នកបង្កើតអត្តសញ្ញាណម៉ាកដ៏រឹងមាំ៖

1. កំណត់សកម្មភាព និងតម្លៃរបស់ម៉ាកយីហោ
សកម្មភាព និងតម្លៃរបស់ម៉ាករបស់អ្នកគួរតែឆ្លុះបញ្ចាំងពីអ្វីដែលអាជីវកម្មរបស់អ្នកឈរលើ និងណែនាំពីរបៀបដែលអ្នកប្រាស្រ័យទាក់ទងជាមួយអតិថិជន។ កំណត់យ៉ាងច្បាស់នូវគោលបំណង ចក្ខុវិស័យ និងតម្លៃស្នូលនៃអាជីវកម្មរបស់អ្នក។ មិនតែប៉ុណ្ណោះត្រូវសួរខ្លួនឯងថាតើសេវាកម្មនៃអាជីវកម្មរបស់អ្នកអាចបំពេញនូវតម្រូវការ និងអាចដោះស្រាយបញ្ហាអ្វីខ្លះ ហើយធ្វើការបង្ហាញពីរបៀបដែលវានឹងផ្តល់អត្ថប្រយោជន៍ទៅដល់អតិថិជនរបស់អ្នក  ជាងនេះទៅទៀតគឺ ដើម្បីឱ្យអាជីវកម្មមួយមានអតិថិជនពេញចិត្ត និងឱ្យតម្លៃ អ្នកត្រូវមានភាពស្មោះត្រង់ និងភាពសុចរិតជាមួយអតិថជនរបស់អ្នកជានិច្ច។

2. ស្គាល់អតិថិជនគោលដៅ
ស្វែងយល់អំពីអតិថជនគោលដៅរបស់អ្នក ហើយដើម្បីដឹងពីអតិថិជនគោលដៅគឺ ត្រូវដឹងឱ្យច្បាស់ពីទីតាំងអាជីវកម្មរបស់ខ្លួនឯង ឧទាហរណ៍ថា ទីតាំងអាជីវកម្មរបស់អ្នកនៅជិត សាលារៀន ឬនៅជិតតំបន់ទីប្រជុំជន នោះអ្នកនឹងដឹងថាអ្នកគួរបង្កើតអាជីវកម្ម និងម៉ាកយីហោដូចម្តេចទើបអាចទាក់ទាញអតិថិជនទាំងនោះបាន។ លើសពីនេះទៅទៀត អ្នកត្រូវធ្វើការស្រាវជ្រាវអំពីចំណង់ចំណូលចិត្ត និងតម្រូវការរបស់ពួកគេ។

3. បង្កើតអត្តសញ្ញាណដែលមើលទៅលេចធ្លា និងប្លែក
ចូរកំណត់ឡូហ្គោ ពណ៌ កូតអក្សរ និងរចនាបថនៃម៉ាកយីហោនោះ ដែលវាគួរតែឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈម៉ាករបស់អ្នក។ ប៉ុន្តែការធ្វើឡូហ្គោ ឬអត្តសញ្ញាណ ដើម្បីឱ្យមានភាពលេចធ្លា និងប្លែកមិនមែនជាការធ្វើឱ្យរចនាបថនោះមានក្បាច់នៃការដេគ័រច្រើនពេកនោះទេ តែគឺត្រូវធ្វើយ៉ាងណាឱ្យឡូហ្គោនោះមើលទៅមិនសូវមានភាពរញ៉េរញ៉ៃនិងងាយស្រួលចំណាំដែលវាមានភាពស៊ីសង្វាក់គ្នានៅគ្រប់វេទិកាទាំងអស់ ចាប់ពីគេហទំព័ររបស់អ្នក រហូតដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម ការវេចខ្ចប់ និងការតំណាងនៃសេវាកម្មអាជីវកម្មរបស់អ្នក។

4. ប្រើប្រាស់អត្តសញ្ញាណនៃម៉ាកយីហោនោះឱ្យបានជាប់លាប់
ការប្រើប្រាស់ឡូហ្គោ ឬស្លាកយីហោនៃអាជីវកម្មបានជាប់លាស់ និងមិនងាយនឹងធ្វើការផ្លាស់ប្តូរគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថានៅពេលដែលអ្នកប្រើប្រាស់ជាប់លាប់នៃស្លាកសញ្ញានោះ អតិថិជននឹងកាន់តែចងចាំម៉ាកយីហោរបស់អ្នក មិនតែប៉ុណ្ណោះនៅពេលអាជីវកម្មរបស់អ្នកមានការបោះសំឡេងយូរមកហើយទៀតនោះ វានិងធ្វើឱ្យអតិថិជនរឹតតែជឿទុកចិត្ត និងអាចប្រាប់តៗគ្នាអំពីម៉ាកយីហោរបស់អ្នកដែលវានឹងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

5. ផ្តល់បទពិសោធន៍នៃសេវាកម្មដ៏ល្អទៅកាន់អតិថិជន
កាលណានៅពេលដែលអត្តសញ្ញាណម៉ាក ឬអាជីវកម្មរបស់អ្នកមានគុណភាពល្អ ប៉ុន្តែបើខ្វះចំណុចក្នុងការផ្តល់សេវាកម្មឱ្យល្អដល់អតិថិជននោះទេ អាជីវកម្មរបស់អ្នកក៏មិនអាចដំណើរការបានយូរនោះដែរ។ ដូចនេះហើយ នៅពេលដែលអ្នកបើកអាជីវកម្ម អ្វីដែលសំខាន់បន្ទាប់ពីការកសាងម៉ាកយីហោឱ្យរឹងមាំ និងមានគេទទួលស្គាល់ច្រើននោះគឺ ការផ្តល់សេវាកម្មទៅដល់អតិថិជនឱ្យបានល្អ ដូចជាការយកចិត្តទុកដាក់ សួរនាំអំពីអ្វីដែលអតិថិជនត្រូវការ ឬជួបបញ្ហា និងសកម្មភាពផ្សេងៗជាច្រើនទៀត។ ចំណុចទាំងនេះហើយគឺ ពិតជាអាចចាប់យកចិត្តអតិថិជន ហើយធ្វើឱ្យពួកគេនៅតែបន្តគាំទ្រអាជីវកម្មរបស់អ្នកបន្តទៅមុខទៀត មិនតែប៉ុណ្ណោះកេរ្តិ៍ឈ្មោះម៉ាកនៃអាជីវកម្មរបស់អ្នកនឹងមានការកើនឡើងជាបន្តបន្ទាប់។

តាមរយៈការអនុវត្តនូវប៉ុន្មានខាងលើនេះ វានិងអាចជួយឱ្យម៉ាកយីហោរបស់អ្នកកាន់តែមានភាពរឹងមាំពីព្រោះថាការយល់ដឹងអំពីវិធីសាស្រ្តក្នុងការកសាងម៉ាកយីហោ ដើម្បីធ្វើយ៉ាងណាទើបអាចចាប់ចិត្តរបស់អតិថិជនបាន នោះអាជីវកម្មរបស់អ្នកនឹងមានការរីកចម្រើន និងមានការលេចធ្លោនៅលើទីផ្សារថែមទៀតផង។

 

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ