spot_img
spot_img
Homeទូទៅការកសាងទំនុកចិត្តតាមរយៈការប្រាស្រ័យទាក់ទង

ការកសាងទំនុកចិត្តតាមរយៈការប្រាស្រ័យទាក់ទង

-

ការកសាងទំនុកចិត្តតាមរយៈការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ណាស់ មិនថានៅក្នុងទំនាក់ទំនងណាមួយ ដែលជាទំនាក់ទំនងផ្ទាល់ខ្លួន ឬនៅក្នុងស្ថានភាពណាមួយដែលសំខាន់នោះទេ។ ការបង្កើនការជឿទុកចិត្តគឺជាមូលដ្ឋានគ្រឹះនៃការតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ ហើយការប្រាស្រ័យទាក់ទងគឺជាវិធីសាស្រ្តក្នុងការបង្កើត និងបង្កើនការជឿទុកចិត្តពីអ្នកដទៃមកលើអ្នក។ នៅពេលដែលបុគ្គលណាម្នាក់បានប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ ស្មោះត្រង់ និងដោយការគោរព ពួកគេបង្កើតនូវបរិយាកាសមួយដែលមានតម្លាភាព និងភាពជឿជាក់លើគ្នាទៅវិញទៅមក។

ក្នុងការប្រាស្រ័យទាក់ទងគ្នាអ្វីដែលសំខាន់នៃការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនោះគឺការស្តាប់ដោយយកចិត្តទុកដាក់។ ការស្តាប់ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃដោយមិនរំខាន ដែលនេះបានបង្ហាញពីការគោរព និងអនុញ្ញាតឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទស្សនៈរបស់ពួកគេ។ ការស្តាប់ដោយសកម្មនេះជួយជៀសវាងការយល់ច្រឡំ បង្កើនការយល់ចិត្ត និងធ្វើឱ្យបុគ្គលដែលបានសន្ទនាជាមួយអ្នកមានអារម្មណ៍ថាអ្នកកំពុងតែគោរព និងឱ្យតម្លៃនូវអ្វីដែលគេបាននិយាយដោយនេះគឺពង្រឹងបាននូវទំនុកចិត្តរវាងអ្នកនឹងពួកគេ។

ចំណុចសំខាន់មួយទៀតគឺភាពស្មោះត្រង់ ពីព្រោះថាទំនុកចិត្តមិនអាចសាងបានទេ ប្រសិនបើខ្វះនូវភាពស្មោះត្រង់។ ភាពច្បាស់លាស់ និងមានតម្លាភាពនៅក្នុងការទំនាក់ទំនងដែលជួយបង្កើតបាននូវភាពជឿជាក់។ ប្រសិនបើនរណាម្នាក់ផ្តល់ព័ត៌មានដោយស្មោះត្រង់ គ្មានភាពលាក់លាម ព្រោះនៅពេលដែលអ្នកមិនលាក់បាំង ឬមិនកុហកអ្នកដទៃ វាប្រៀបបានដូចជាអ្នកកំពុងតែសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលធ្វើឱ្យអ្នកដទៃគិតថាអ្នកជាបុគ្គលដែលគួរឱ្យទុកចិត្ត។

ទំនុកចិត្តត្រូវបានបង្កើតឡើងទៅតាមពេលវេលា តាមរយៈសកម្មភាព និងទំនាក់ទំនងដែលគួរឱ្យទុកចិត្តដែលអ្នកបានបង្ហាញទៅដល់គេ។ នៅពេលដែលអ្នកបានបង្ហាញនូវភាពស្មោះត្រង់ ភាពជឿជាក់ និងភាពបើកចំហរច្បាស់លាស់ នោះការជឿជាក់នឹងកើនឡើងម្តងបន្តិចៗពីមួយថ្ងៃទៅមួយថ្ងៃ។

សរុបមក ការកសាងទំនុកចិត្តតាមរយៈការប្រាស្រ័យទាក់ទង ទាមទារឱ្យមានការស្តាប់ដោយយកចិត្តទុកដាក់នូវគំនិតរបស់អ្នកដទៃ ហើយបង្ហាញភាពស្មោះត្រង់ និងភាពច្បាស់លាស់ទៅកាន់គេ។ នោពេលដែលអ្នកបានធ្វើឱ្យអ្នកដទៃជឿជាក់មកលើអ្នក នោះអ្នកនឹងមានឱកាសក្នុងការចូលរួមសហការទាក់ទងនឹងអាជីវកម្ម ឬនៅក្នុងរឿងសំខាន់ៗផ្សេងៗ។ ដូចនេះការសាងនូវទំនុកចិត្តដែលធ្វើឱ្យអ្នកដទៃជឿជាក់មកលើអ្នកពិតជាមានសារៈសំខាន់ណាស់ទៅលើជីវិតរបស់អ្នក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ