spot_img
spot_img
Homeទូទៅមិនធម្មតា! កម្ពុជាបង្អួតសម្រស់ក្នុងបញ្ជី "កន្លែងល្អបំផុតលើលោក" របស់ BBC សម្រាប់ដំណើរកម្សាន្តឆ្នាំ ២០២៦

មិនធម្មតា! កម្ពុជាបង្អួតសម្រស់ក្នុងបញ្ជី “កន្លែងល្អបំផុតលើលោក” របស់ BBC សម្រាប់ដំណើរកម្សាន្តឆ្នាំ ២០២៦

-

BBC News គឺជាអង្គភាពសារព័ត៌មានមួយក្នុងចំណោមអង្គការព័ត៌មានដែលគួរឱ្យទុកចិត្តបំផុតនៅលើពិភពលោក និងបង្កើតឡើងជាង 100 ឆ្នាំមកហើយ។ អង្គភាពនេះបានផ្សព្វផ្សាយពីទីកន្លែងទាំង ២០ ដែលល្អបំផុតក្នុងការធ្វើដំណើរក្នុងឆ្នាំ ២០២៦ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

ដោយក្នុងការចុះផ្សាយនោះដែរ អង្គភាពនេះបានលើកឡើងថា ទីក្រុងភ្នំពេញឆ្នាំ ២០២៦ នេះ បានប្រែក្លាយជារាជធានីដ៏រស់រវើក និងជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីដែលមិនអាចរំលងបាន។ មិនតែប៉ុណ្ណោះបានលើកសសើរពីភាពអស្ចារ្យនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ថែមពីនេះទីក្រុងនេះកំពុងបោះជំហានទៅរក “បដិវត្តន៍បៃតង” តាមរយៈការប្រើប្រាស់រឺម៉កកង់បីអគ្គិសនី និងការបង្កើត វិថីថ្មើរជើងចតុមុខ ដ៏អ៊ូអរនៅតាមមាត់ទន្លេដែលពោរពេញដោយម្ហូបឆ្ងាញ់ៗ និងតន្ត្រីអមតាមផ្លូវថ្មើរជើង។

ក្នុងនោះដែរ អង្គភាពនេះក៏បានរំលឹងពីការរស់ឡើងវិញនៃមរតកស្ថាបត្យកម្មរបស់ស្ថាបត្យករឆ្នើម លោក វណ្ណ មូលីវណ្ណ ឱ្យទៅជាកន្លែងច្នៃប្រឌិត និងហាងកាហ្វេបែបសិល្បៈ។ អមដោយថាមពលច្នៃប្រឌិតរបស់យុវជន Gen Z ក្នុងការបង្កើតអាជីវកម្មបែបនិរន្តរភាព និងការច្នៃម្ហូបអាហារខ្មែរឡើងវិញឱ្យកាន់តែទាក់ភ្នែក។ យ៉ាងណាមិញភ្នំពេញបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ដែលរួមបញ្ចូលគ្នារវាងសិល្បៈបុរាណ និងភាពទាន់សម័យយ៉ាងឥតខ្ចោះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ