spot_img
spot_img
Homeទូទៅកម្ពុជា នឹងផ្ដល់ជំនួយ១០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវរងគ្រោះដោយសាររញ្ជួយដី

កម្ពុជា នឹងផ្ដល់ជំនួយ១០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវរងគ្រោះដោយសាររញ្ជួយដី

-

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពាំនាំការបួងសួង និងចូលរួមរំលែកទុក្ខដោយស្មោះរបស់កម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះសោកនាដកម្មបាត់បង់ជីវិតប្រជាជន និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជាជាមួយគ្រួសារអាស៊ាន និងបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា ហើយក៏កំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ច ខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។

ប្រភព៖ ក្រសួងការបរទេស

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ