spot_img
spot_img
Homeទូទៅនាយករដ្ឋមន្ត្រីកាណាដា Mark Carney និយាយថា ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយអាមេរិកត្រូវចប់ត្រឹមនេះហើយ

នាយករដ្ឋមន្ត្រីកាណាដា Mark Carney និយាយថា ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយអាមេរិកត្រូវចប់ត្រឹមនេះហើយ

-

នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានរិះគន់យ៉ាងខ្លាំងចំពោះពន្ធ 25% របស់ប្រធានាធិបតីអាមេរិក Donald Trump លើយានយន្តនាំចូល ដោយលោកបានហៅវាថាជាការបំបែកទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

លោកបានបញ្ជាក់ទៀតថា ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងយោធាជាប្រវត្តិសាស្ត្ររបស់កាណាដាជាមួយសហរដ្ឋអាមេរិកបានបញ្ចប់ហើយ និងបានអំពាវនាវឱ្យរដ្ឋាភិបាលកាណាដាគិតឡើងវិញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ខ្លួន ដោយធ្វើពិពិធកម្មពាណិជ្ជកម្ម និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។

ទន្ធឹមនឹងនេះ លោក Carney ក៏​បាន​ប្រកាស​ពន្ធ​សង​សឹក​ផង​ដែរ​ដើម្បីជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយពន្ធសងសឹកនេះមានតម្លៃសរុបប្រហែល 60 ពាន់លានដុល្លារកាណាដា ទៅលើទំនិញរបស់អាមេរិក។ ថែមពីនេះ លោកបានសង្កត់ធ្ងន់ថាឧស្សាហកម្មរថយន្តរបស់ប្រទេសកាណាដានឹងត្រូវការផ្លាស់ប្តូរ ដើម្បីសម្របខ្លួនទៅនឹងបញ្ហាពន្ធទាំងនេះ

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ