spot_img
spot_img
Homeទូទៅចិនថ្កោលទោស "ពន្ធទៅវិញទៅមក" របស់សហរដ្ឋអាមេរិក និងស្នើទៅ WTO ចំពោះបញ្ហានេះក្នុងការរកដំណោះស្រាយ ដើម្បីឱ្យជំរុញការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌

ចិនថ្កោលទោស “ពន្ធទៅវិញទៅមក” របស់សហរដ្ឋអាមេរិក និងស្នើទៅ WTO ចំពោះបញ្ហានេះក្នុងការរកដំណោះស្រាយ ដើម្បីឱ្យជំរុញការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌

-

កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលថ្ងៃទី2 នៃកិច្ចប្រជុំក្រុមប្រឹក្សា WTO សម្រាប់ពាណិជ្ជកម្មទំនិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកឡើងប្រធានបទនៃ “ពន្ធទៅវិញទៅមក” ក្រោម “បញ្ហាផ្សេងទៀត” ដោយប្រទេសចិនបានហៅវិធីសាស្រ្តរបស់អាមេរិកថា “តក្កវិជ្ជានៃការប្លន់” នេះបើយោងតាមរបាយការណ៍របស់ China Media Group (CMG) ។

ប្រទេសចិនបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពពាណិជ្ជកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក ដោយព្រមានថាពួកគេបង្កើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យខូចដល់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងការប្រើប្រាស់សន្តិសុខជាតិជាលេសក្នុងពាណិជ្ជកម្ម ហើយបានអំពាវនាវឱ្យមានការគោរព ភាពស្មោះត្រង់ និងយុត្តិធម៌ក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ ថែមពីនេះ រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា ”ចិន​មិន​ដែលចាប់​ផ្តើម​ជម្លោះ​ទេ ប៉ុន្តែ​ក៏​មិន​ដកថយ​​ពី​ពួកគេ​ដែរ”។

ប្រទេសចិនបានជំរុញឱ្យសមាជិក WTO ដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការពិភាក្សា និងធ្វើការទំនាក់ទំនងពាណិជ្ជកម្មពហុភាគី មិនមែនតាមរយៈពន្ធឯកតោភាគី ឬសង្គ្រាមពាណិជ្ជកម្មនោះទេ។ ហើយចិនក៏បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ