ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា XellSmart បានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលទាំងនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដើម្បីចាប់ផ្តើមធ្វើតេស្តការព្យាបាលថ្មីសម្រាប់អ្នកមានរបួសឆ្អឹងខ្នង។ ការព្យាបាលនេះប្រើកោសិកាដែលមានសុខភាពល្អពីអ្នកផ្សេងទៀត (មិនមែនអ្នកជំងឺ) ដើម្បីជួយជួសជុលផ្នែកដែលរងរបួសនៃខួរឆ្អឹងខ្នង។
ដោយវេជ្ជបណ្ឌិតនឹងចាក់កោសិកាទាំងនោះចូលទៅក្នុងឆ្អឹងខ្នងដែលរងរបួស ដើម្បីជួយជួសជុល និងនិងបណ្តុះសរសៃប្រសាទដែលខូច ក្នុងគោលបំណងគឺ ដើម្បីឱ្យអ្នកដែលមានបញ្ហាមិនអាចធ្វើចលនាឱ្យចលនាវិញបានម្តងទៀត ជំនួសឱ្យការធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល ឬបន្ធូរបន្ថយការឈឺចាប់ ដែលជាវិធីព្យាបាលចាស់ៗភាគច្រើនបានធ្វើ។ ទន្ទឹងនឹងនេះដែរ ការព្យាបាលនេះនៅតែត្រូវបានធ្វើតេស្តបន្ថែម ដើម្បីធានាថាវាមានសុវត្ថិភាព និងកាន់តែមានប្រសិទ្ធភាព។
ចំពោះការធ្វើតេស្តលើកទីមួយ ចាប់ផ្តើមសាកល្បងលើអ្នកជំងឺពិតប្រាកដនៅមន្ទីរពេទ្យឈានមុខគេក្នុងប្រទេសចិន នឹងពិនិត្យមើលថាតើការព្យាបាលមានសុវត្ថិភាព និងដំណើរការល្អកម្រិតណា។ ដោយការធ្វើត្តេសនេះអាចនឹងមានរយៈពេល 5-7 ឆ្នាំ មុនពេលការព្យាបាលត្រូវបានអនុម័តយ៉ាងពេញលេញសម្រាប់មនុស្សគ្រប់គ្នា។ ពេលវេលានេះរួមបញ្ចូលទាំងការធ្វើតេស្តធំជាងមុន ធ្វើឱ្យប្រាកដថាវាមានសុវត្ថិភាព និងមានប្រសិទ្ធភាព និងទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរសុខាភិបាល។