ថ្មីៗនេះ ប្រទេសចិនបានបញ្ចប់គម្រោងផ្លូវដែកដ៏ធំមួយក្នុងរយៈពេលត្រឹមតែ 9 ម៉ោងប៉ុណ្ណោះ ដោយប្រើកម្មករប្រហែល 1,500 នាក់ជាមួយម៉ាស៊ីនជាច្រើន ហើយបានធ្វើការរួមគ្នាតាមផែនការបានយ៉ាងត្រឹមត្រូវ ដើម្បីឱ្យការងារសម្រេចបានលឿន និងរលូន។ នេះបានកើតឡើងនៅស្ថានីយ៍រថភ្លើងឡុងយ៉ានក្នុងទីក្រុង Longyan នៃប្រទេសចិន។
យ៉ាងណាមិញ វាមិនមែនជាស្ថានីយថ្មីនោះទេ ប៉ុន្តែវាជាការដំឡើង និងកែលម្អលើស្ថានីយដែលមានស្រាប់ ប៉ុន្តែទោះបីជាវាគ្រាន់តែជាការដំឡើង និងកែប្រែ តែនេះគឺជាគម្រោងដ៏ធំដែលត្រូវចំណាយពេលយូរ តែចិនបានបញ្ចប់វាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ គម្រោងនេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថាប្រទេសចិនរៀបចំផែនការដំណើរការបានយ៉ាងល្អក្នុងការកសាងគម្រោងសំណង់ធំៗ។

