ប្រទេសចិនបានសាងសង់ផ្លូវរូងក្រោមទឹកដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលតែ110ថ្ងៃប៉ុណ្ណោះក្រោមទន្លេលឿង។ ផ្លូវនេះត្រូវបានគេហៅថា ផ្លូវរូងក្រោមទឹក Jinan Huanggang ដែលមានប្រវែងជិត 2 ម៉ាយជាមួយនឹង ផ្លូវចំនួនប្រាំមួយកន្លងសម្រាប់រថយន្តធ្វើដំណើរ។
អ្វីដែលធ្វើឲ្យវាកាន់តែអស្ចារ្យនោះគឺថាពួកគេបានប្រើម៉ាស៊ីនជីករូងក្រោមទឺកដ៏ធំបំផុតដែលមិនធ្លាប់មាន វាបង្កើតឡើងសម្រាប់គម្រោងដ៏ធំមួយនេះ។
យ៉ាងណាមិញ ផ្លូវរូងក្រោមទឺកនេះ មិនត្រឹមតែបង្ហាញពីល្បឿននៃការសាងសង់របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថាតើវិស្វកម្មរបស់ចិនរៀបចំផែនការបានល្អ និងជឿនលឿនប៉ុណ្ណា ដោយបង្ហាញថាប្រទេសចិនយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ។