ចិនសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយមានរាងដូចខ្លាឃ្មុំផេនដាយក្ស ដែលមានទីតាំងនៅ Datong ខេត្ត Shanxi និងគ្របដណ្តប់លើផ្ទៃដីប្រហែល 250 ហិចតា។ ខណៈពេលដែលមើលវាពីខាងលើទៅគឺពិតជាគួរឱ្យស្រឡាញ់ និងទាក់ទាញអ្នកលេងបណ្តាញសង្គម ក៏ដូចជាភ្ញៀវទេសចរផងដែរ។
ការដំឡើងផ្ទាំងសូឡាដែលមានរូបរាងជាផេនដាយក្សមិនមែនសម្រាប់តែទាក់ទាញតែមួយមុខនោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរ ពោលគឺវាជួយបង្កើតថាមពលស្អាត និងបង្កើតថាមពលអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ផ្ទះរាប់ពាន់ខ្នងនៅក្នុងតំបន់នោះ។
ថែមពីនេះ ការដំឡើងផ្ទាំងសូឡានេះ វាជាផ្នែកមួយនៃផែនការរបស់ប្រទេសចិនក្នុងការកាត់បន្ថយការបំពុល និងប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ ដោយធ្វើឱ្យវាមើលទៅដូចជាខ្លាឃ្មុំផេនដា ប្រទេសចិនបង្ហាញថាការជួយថែមរក្សាបរិស្ថានក៏អាចមានភាពច្នៃប្រឌិត ទាក់ទាញ និងរីករាយផងដែរ នេះវាជាគំនិតដ៏ឆ្លាតវៃ និងល្អសម្រាប់ធម្មជាតិ។

