អវកាសយានិក Shenzhou-19 របស់ប្រទេសចិន បានបង្កើតសារធាតុអុកស៊ីហ្សែន និងប្រេងរ៉ុក្កែត នៅលើស្ថានីយអវកាស Tiangong ដោយប្រើរស្មីសំយោគសិប្បនិម្មិតជាលើកដំបូង។
នាវិកបានធ្វើការពិសោធន៍ចំនួន 12 ដងដោយប្រើឧបករណ៍ដែលមានរាងចតុកោណកែង ដូចប្រអប់ ឬដូចជាថតក្នុងគ្រឿងសង្ហារឹមជាមួយនឹងកាតាលីករ semiconductor ដើម្បីបំប្លែងកាបូនឌីអុកស៊ីត និងទឹកទៅជាអុកស៊ីសែន និងអេទីឡែន ដែលជាសមាសធាតុសំខាន់នៅក្នុងឥន្ធនៈរ៉ុក្កែត។
បច្ចេកវិទ្យានេះធ្វើត្រាប់តាមរស្មីសំយោគរបស់រុក្ខជាតិ ដែលបំលែងកាបូនឌីអុកស៊ីត និងទឹកតាមធម្មជាតិទៅជាអុកស៊ីហ្សែន និងសមាសធាតុម៉ូលេគុលដែលរក្សាទុកថាមពលគីមីដោយប្រើពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់បរិយាកាសនៅក្នុងលំហ ព្រោះធនធានដូចជាអុកស៊ីសែន និងឥន្ធនៈពិតជាខ្វះខាតណាស់។ តាមរយៈការចម្លងដំណើរការនេះ ប្រព័ន្ធនេះអាចជួយទ្រទ្រង់ជីវិតក្នុងលំហដោយផ្តល់អុកស៊ីសែនដែលអាចដកដង្ហើមបាន និងផលិតអេទីឡែន ជាធាតុផ្សំសំខាន់នៅក្នុងឥន្ធនៈរ៉ុក្កែត។
បេសកម្មនេះអាចដើរតួយ៉ាងសំខាន់ក្នុងបេសកកម្មអវកាសនាពេលអនាគត រួមទាំងការចុះចតនៅលើឋានព្រះច័ន្ទមុនឆ្នាំ 2030 ព្រោះថាវានឹងអនុញ្ញាតឱ្យអវកាសយានិកបង្កើតធនធានសំខាន់ៗពីបរិយាកាសនៃផ្ទៃព្រះច័ន្ទ ដោយកាត់បន្ថយការពឹងផ្អែកធនធានពីលើភពផែនដី។