spot_img
spot_img
Homeទូទៅប្រទេសចិនបានរកឃើញវិធីក្នុងការបង្កើតទឹក អុកស៊ីសែន និងឥន្ធនៈរ៉ុក្កែតនៅលើឋានព្រះច័ន្ទដោយប្រើវត្ថុធាតុដើមនៅលើឋានព្រះច័ន្ទផ្ទាល់

ប្រទេសចិនបានរកឃើញវិធីក្នុងការបង្កើតទឹក អុកស៊ីសែន និងឥន្ធនៈរ៉ុក្កែតនៅលើឋានព្រះច័ន្ទដោយប្រើវត្ថុធាតុដើមនៅលើឋានព្រះច័ន្ទផ្ទាល់

-

អ្នកវិទ្យាសាស្ត្រចិនបានបង្កើតវិធីថ្មីមួយដើម្បីបង្កើតទឹក អុកស៊ីហ្សែន និងឥន្ធនៈរ៉ុក្កែតលើភពព្រះច័ន្ទដោយប្រើពន្លឺព្រះអាទិត្យ។ វិធីសាស្រ្តនេះត្រូវបានគេហៅថា photothermal ដោយបង្វែរទឹកកក និងកាបូនឌីអុកស៊ីតរបស់ព្រះច័ន្ទទៅជាធនធានមានប្រយោជន៍ដូចជា អុកស៊ីសែន និងនិងឥន្ធនៈ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានប្រើវីធីសាស្រ្តនេះដោយយកដីពីផ្ទៃព្រះច័ន្ទ និងថ្មនៅទីនោះមកសាកល្បងនៅភពផែនដីរហូតទទួលបានជោគជ័យតាមរយៈបេសកកម្ម Chang’e-5 របស់ប្រទេសចិន។

មិនតែប៉ុណ្ណោះការរកឃើញនេះអាចកាត់បន្ថយការចំណាយ និងការលំបាកក្នុងការសាងសង់មូលដ្ឋានព្រះច័ន្ទនាពេលអនាគត ដោយគេនឹងប្រើសម្ភារៈដែលបានបង្កើតនៅលើនោះផ្ទាល់តែម្តង។

ថែមពីនេះ បើទោះបីជាបរិយាកាសឋានព្រះច័ន្ទមិនសូវអំណោយផលក្នុងការរស់នៅ ឬធ្វើការសាងសង់ក៏ដោយ ប៉ុន្តែរបកគំហើញនេះបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិននៅក្នុងវិស័យវិទ្យាសាស្ត្រអវកាស និងគាំទ្រដល់គោលដៅនៃបេសកកម្មតាមច័ន្ទគតិរយៈពេលវែងនៅក្នុងទសវត្សរ៍ឆ្នាំ 2030 ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ