spot_img
spot_img
Homeទូទៅចិន​កំពុង​រៀបចំ​វិធានការ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពន្ធ​របស់​អាមេរិក

ចិន​កំពុង​រៀបចំ​វិធានការ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពន្ធ​របស់​អាមេរិក

-

ប្រទេសចិនកំពុងរៀបចំវិធានការឆ្លើយតបទៅនឹងពន្ធ 25% របស់រសហរដ្ឋអាមេរិកដាក់ទៅលើទំនិញរបស់ចិនដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងែទី4 ខែមីនាខាងមុខនេះ ហើយភាពតានតឹងខាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកនឹងកើតមានឡើង។

ថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Trump បានគំរាមដំឡើងពន្ធ 10% បន្ថែមទៀតលើទំនិញចិន ដោយនិយាយថាចិនមិនមានចំណាត់ការគ្រប់គ្រាន់ក្នុងការទប់ស្តាត់លំហូរនៃសារធាតុ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិកនោះទេ ដែលធ្វើឱ្យប្រជាជនអាមេរិកជាច្រើនបានស្លាប់ដោយសារសារធាតុនេះ។

ខណៈពេលដែលប្រទេសចិនកំពុងចាត់វិធានការឆ្លើយតបទៅលើពន្ធអាមេរិកដែលបានដាក់មកលើទំនិញរបស់ខ្លួន ដោយចិននឹងដាក់ពន្ធត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ទៅលើផលិតផលកសិកម្មរបស់អាមេរិក ជាជាងដាក់ពន្ធលើទំនិញ ឬវិស័យបច្ចេកវិទ្យា ព្រោះ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ​កសិផល​របស់​សហរដ្ឋ​អាមេរិក។ ការដាក់ពន្ធទៅលើវិស័យកសិកម្មនេះ ចិនអាចដាក់សម្ពាធសេដ្ឋកិច្ចលើកសិករអាមេរិកដែលពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់ប្រទេសចិន។

លើសពីនេះ ប្រទេសចិនក៏កំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលកសិកម្មរបស់អាមេរិកផងដែរ ដោយចិននឹងធ្វើពិពិធកម្មប្រភពរបស់ខ្លួន និងជំរុញផលិតកម្មអាហារក្នុងស្រុក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ