spot_img
spot_img
Homeទូទៅចិនកំពុងបង្ហាញសញ្ញាយល់ព្រមបើកឱកាសចរចាជាមួយអាមេរិកជំុវិញពន្ធនាំចូលខ្ពស់

ចិនកំពុងបង្ហាញសញ្ញាយល់ព្រមបើកឱកាសចរចាជាមួយអាមេរិកជំុវិញពន្ធនាំចូលខ្ពស់

-

កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានស្នើចិនម្តងទៀតឱ្យធ្វើការចរចាអំពីពន្ធខ្ពស់ 145% របស់ប្រធានាធិបតី Trump ស្របគ្នានេះដែរ ចិន​ក៏​បាន​និយាយ​ថា អាមេរិក​ត្រូវ​តែ​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​ដោយ​ការ​ដក​ពន្ធ​ចេញ មិនមែនគ្រាន់តែប្រើការពិភាក្សាជាកលល្បិចដើម្បីបង្ខំចិនឱ្យចុះចាញ់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Reuters ។

ថែមពីនេះ ចិន​ក៏បានលើកឡើង​ថា​ពន្ធ​របស់​អាមេរិក​គឺ​អយុត្តិធម៌ និងជាការ​គំរាមកំហែង ប៉ុន្តែ​ពន្ធទាំងនេះ​នឹង​មិន​បញ្ឈប់​ចិន​ពី​ការ​កើន​ឡើង​នៃសេដ្ឋកិច្ចបាននោះ​ទេ។

លើសពីនេះ មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent សង្ឃឹមថាកិច្ចពិភាក្សានេះនឹងដំណើរការ។ ខណៈ Trump បាននិយាយថាគាត់ជឿថា នេះជាឱកាសដ៏ល្អសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។

រីឯមេដឹកនាំចិនលោក ស៊ី ជីនពីង ក៏បាននិយាយថាចិននឹងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរពិភពលោក ប៉ុន្តែលោកមិនបាននិយាយចំៗអំពីសហរដ្ឋអាមេរិកទេ នេះទំនងជាបង្ហាញថា ប្រទេសចិនអាចនឹងបើកចំហរក្នុងការកែសម្រួលសកម្មភាព ឬគោលនយោបាយរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពពិភពលោក រួមទាំងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ទោះបីជាចិនធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ ដែលនេះ​បង្ហាញ​ថា ចិន​អាច​នឹង​បើក​ទ្វា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹងជាមួយអាមេរិក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ