Home ទូទៅ ចិនកំពុងប្រើប្រាស់បច្ចេកវិទ្យាមួយដើម្បីដាំដើមឈើឱ្យបានច្រើន ជៀសវាងការបម្រែលបម្រួលអាកាសធាតុ

ចិនកំពុងប្រើប្រាស់បច្ចេកវិទ្យាមួយដើម្បីដាំដើមឈើឱ្យបានច្រើន ជៀសវាងការបម្រែលបម្រួលអាកាសធាតុ

ប្រទេសចិនកំពុងសាកល្បងយន្តហោះគ្មានមនុស្សបើកដែលដំណើរការដោយ AI ដើម្បីជួយដាំដើមឈើលឿនជាងមនុស្ស។ យន្តហោះគ្មានមនុស្សបើកទាំងនេះប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីសិក្សាដី និងស្វែងរកកន្លែងល្អសម្រាប់ដាំគ្រាប់ពូជ។ ពួកវាទម្លាក់គ្រាប់ពូជតូចៗដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលមានគ្រាប់ពូជ និងសារធាតុចិញ្ចឹមដែលជួយឱ្យរុក្ខជាតិលូតលាស់។

វិធីសាស្ត្រនេះមានប្រយោជន៍សម្រាប់តំបន់ដែលពិបាកទៅដល់ដូចជាភ្នំ វាលខ្សាច់ ឬដីដែលខូចខាតដោយភ្លើងឆេះ។ នៅក្នុងការធ្វើតេស្ត ប្រព័ន្ធនេះអាចដាំគ្រាប់ពូជរាប់ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ដែលនេះវាលឿនជាងការងារដោយដៃ។

ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះនៅតែកំពុងត្រូវបានសាកល្បង ហើយមិនមែនគ្រាប់ពូជដែលដាំទាំងអស់នឹងដុះទៅជាដើមឈើនោះទេ។ ហើយប្រទេសចិនកំពុងប្រើប្រាស់វាដើម្បីគាំទ្រគោលដៅរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្តារព្រៃឈើឡើងវិញ។