Home ទូទៅ ចិន​គ្រោង​នឹង​សាងសង់​ស្ថានីយ​​ថាមពល​ព្រះអាទិត្យ​ដ៏ធំ​នៅក្នុង​លំហ​ ដែលមានចម្ងាយ​ 36,000គីឡូម៉ែត្រ​ពីលើ​ផែនដី

ចិន​គ្រោង​នឹង​សាងសង់​ស្ថានីយ​​ថាមពល​ព្រះអាទិត្យ​ដ៏ធំ​នៅក្នុង​លំហ​ ដែលមានចម្ងាយ​ 36,000គីឡូម៉ែត្រ​ពីលើ​ផែនដី

ចិន​គ្រោង​នឹង​សាងសង់​ស្ថានីយ​ថាមពល​ព្រះអាទិត្យ​ដ៏ធំ​នៅក្នុង​លំហ​ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត​។ គម្រោងនេះត្រូវបានដឹកនាំដោយអ្នកវិទ្យាសាស្ត្រ លោក Lehao ​​ដែលជាវិស្វករកំពូលនៅក្នុងប្រទេសចិន ហើយត្រូវបានគេប្រៀបធៀបគម្រោងរបស់គាត់ទៅនឹងទំនប់ទឹក Three Gorges Dam ដ៏ធំ ដែល​ជា​គម្រោង​ទំនប់ទឹកដ៏​ធំ​បំផុតនៅ​លើ​ផែនដី ប៉ុន្តែគម្រោងលើកនេះនៅក្នុងលំហ។

យ៉ាងណាមិញ ស្ថានីយ៍ថាមពល​ព្រះអាទិត្យ​នេះនឹងដាក់ផ្ទាំងសូឡាឱ្យអណ្តែតក្នុងលំហអាកាសចម្ងាយ 36,000 គីឡូម៉ែត្រ (22,370 ម៉ាយ) ពីលើផែនដីក្នុងទីតាំងថេរមួយមិនផ្លាស់ទី។ ដោយសារតែបន្ទះទាំំងនេះនៅក្នុងលំហ វាអាចទទួលបានពន្លឺព្រះអាទិត្យខ្លាំងគ្រប់ពេលវេលា ព្រោះនៅក្នុងលំហគ្មានពពក គ្មានពេលយប់ ក្នុងការរារាំងពន្លឺព្រះអាទិត្យនោះទេ។ នេះមានន័យថាបន្ទះសូឡាទាំងនេះអាចផលិតថាមពលបានមិនឈប់ឈរ។

គំនិតនេះគឺដើម្បីប្រមូលថាមពលព្រះអាទិត្យនៅក្នុងលំហ ហើយបញ្ជូនវាត្រឡប់ទៅផែនដីវិញតាមរយៈបច្ចេកវិទ្យាពិសេស ដូចជាមីក្រូវ៉េវ ឬកាំរស្មីឡាស៊ែរ។ ហើយប្រសិនបើគម្រោងនេះដំណើរការ វាអាចផ្លាស់ប្តូររបៀបដែលពិភពលោកទទួលបានថាមពល ដោយផ្តល់នូវប្រភពថាមពលស្អាត និងមានស្ថិរភាព មិនថាអាកាសធាតុផ្លាស់ប្តូរយ៉ាងណានោះទេ។