spot_img
spot_img
Homeបច្ចេកវិទ្យាក្រុមហ៊ុន BYD ចាប់ដៃគូជាមួយក្រុមហ៊ុនអគ្គិសនីអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើតគម្រោងផ្ទុកថាមពលអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក

ក្រុមហ៊ុន BYD ចាប់ដៃគូជាមួយក្រុមហ៊ុនអគ្គិសនីអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើតគម្រោងផ្ទុកថាមពលអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក

-

ក្រុមហ៊ុន BYD Energy Storage របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Saudi Electricity Company (SEC) សម្រាប់គម្រោងស្តុកថាមពលខ្នាតធំជាងគេបំផុតរបស់ពិភពលោក។

ក្រុមហ៊ុនមានគម្រោងផ្ទុកថាមពល 12.5 ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលមានស្រាប់មករួមជាមួយនឹងប្រព័ន្ធ 2.6 GWh ថ្មី ធ្វើឱ្យវាសមត្ថភាពផ្ទុកថាមពលសរុបដល់ទៅ 15.1 GWh ។

BYD នឹងផ្គត់ផ្គង់ប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដើម្បីរក្សាទុកថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅទីតាំងចំនួនប្រាំផ្សេងៗគ្នានៅទូទាំងប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រព័ន្ធនេះមានលក្ខណៈពិសេស MC Cube-T ESS របស់ BYD ជាមួយនឹងបច្ចេកវិទ្យា CTS កម្រិតខ្ពស់សម្រាប់ការរួមបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាព។

ថែមពីនេះBYD អាចនឹងពិចារណាដោយពង្រីកការផ្គត់ផ្គង់ទៅបណ្តាប្រទេសផ្សេងៗទៀត ប្រសិនបើគម្រោងប្រព័ន្ធផ្ទុកថាមពលដំណើរការបានល្អនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រព័ន្ធស្តុកថាមពលទាំងនេះនឹងរក្សាទុកថាមពលព្រះអាទិត្យ និងខ្យល់ដែលវាបញ្ចេញលើស ដើម្បីជួយរក្សាបណ្តាញថាមពលរបស់អារ៉ាប៊ីសាអូឌីតឱ្យមានស្ថេរភាព។ នេះគាំទ្រដល់គោលដៅរបស់ប្រទេសក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួន 50% នៅឆ្នាំ 2030 ដោយធានាឱ្យមានការផ្គត់ផ្គង់ថាមពលថេរ ទោះបីជាថាមពលកកើតឡើងវិញមិនបានកកើតគ្រប់គ្រាន់សម្រាប់តម្រូវការក៏ដោយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ