spot_img
spot_img
Homeទូទៅក្រុមហ៊ុន BYD របស់ចិនបានលក់រថយន្តអគ្គិសនីច្រើនជាងក្រុមហ៊ុន Tesla ជាលើកដំបូង

ក្រុមហ៊ុន BYD របស់ចិនបានលក់រថយន្តអគ្គិសនីច្រើនជាងក្រុមហ៊ុន Tesla ជាលើកដំបូង

-

គិតត្រឹមខែមេសា ឆ្នាំ 2025 ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី(EV) របស់ចិន BYD បានលក់រថយន្ត EV ច្រើនជាងក្រុមហ៊ុន Tesla ជាលើកដំបូងនៅអឺរ៉ុប។ ដោយ BYD បានចុះបញ្ជីរថយន្តអគ្គិសនីជាផ្លូវការ និងអនុញ្ញាតឱ្យប្រើប្រាស់នៅលើដងផ្លូវនៅអឺរ៉ុបចំនួន 7,231 គ្រឿង ធៀបនឹងរថយន្ត Tesla 7,165 គ្រឿង នេះបើយោងតាម ​​Jato Dynamics ។

ការលក់នៅអឺរ៉ុបរបស់ BYD បានកើនឡើង 169% បើប្រៀបធៀបទៅនឹងឆ្នាំមុនខណៈពេលដែល Tesla ធ្លាក់ចុះ 49% ។ នេះ​ជា​សញ្ញា​ដ៏​ធំ​មួយ​ដែល​ថា BYD កំពុង​កើន​ឡើង​យ៉ាង​លឿន​នៅ​អឺរ៉ុប ខណៈនៅទីផ្សារសកល ក្រុមហ៊ុន BYD ក៏បានក្លាយជាក្រុមហ៊ុនលក់ EV បានច្រើនជាងគេ ដោយវ៉ាដាច់ក្រុមហ៊ុន Tesla ។

យ៉ាងណាមិញ អ្នកជំនាញនិយាយថា ការធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla នៅអឺរ៉ុបគឺមួយផ្នែកដោយសារតែម៉ូឌែលរថយន្តដដែលៗមិនមានការផ្លាស់ប្តូរអ្វីធំដំុ។ ម្យ៉ាងទៀត មនុស្សមួយចំនួនមិនចូលចិត្តសកម្មភាពនយោបាយរបស់ Elon Musk ដែលអាចធ្វើឱ្យក្រុមហ៊ុននេះធ្លាក់ប្រជាប្រិយភាព។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ