Home បច្ចេកវិទ្យា មនុស្សយន្តប្រភេទ G1 របស់ចិនអាចហាត់ក្បាច់កុងហ្វូ ដោយរក្សាលំនឹងខ្លួនបានយ៉ាងល្អ

មនុស្សយន្តប្រភេទ G1 របស់ចិនអាចហាត់ក្បាច់កុងហ្វូ ដោយរក្សាលំនឹងខ្លួនបានយ៉ាងល្អ

Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សរបស់ចិន បានបង្ហាញពីមនុស្សយន្តប្រភេទ G1 ដ៏តូចរបស់ខ្លួនដែលធ្វើចលនាក្បាច់កុងហ្វូ ដូចជាកណ្តាប់ដៃ និងការទាត់ជាលក្ខណៈរង្វង់មូល។ នៅក្នុងវីដេអូ មនុស្សយន្តនេះបង្ហាញពីភាពរហ័សរហួន និងការទប់លំនឹងខ្លួនមិនឱ្យដួលបានយ៉ាងគួរឱ្យចាប់អារម្មណ៍ ។

មនុស្សយន្ត G1 ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​កិច្ចការ​ដែល​ពិបាក​ និងធ្វើកិច្ចការ​ដដែលៗ​នៅ​កន្លែង​ដូចជា​ផ្ទះ រោងចក្រ និង​មន្ទីរពេទ្យ។ល។ វាបង្ហាញពីគោលដៅរបស់ Unitree ក្នុងការធ្វើឱ្យមនុស្សយន្តក្លាយជាជំនួយការដ៏មានប្រយោជន៍នៅក្នុងជីវិតប្រចាំថ្ងៃ និងការងារទូទៅរបស់មនុស្ស។