ថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង (Chip Mong) បានប្រកាសបញ្ចេញផលិតផលថ្មីដែលមានឈ្មោះថា ទឹកដោះគោផ្កាឈូក ដែលក្នុងនោះមានដូចជា ទឹកដោះគោឆៅ, ទឹកដោះខាប់ផ្កាឈូក និង ទឹកដោះគោខ្ទះ។ ផលិតផលនេះបានធ្វើការវិចខ្ចប់យ៉ាងយកចិត្តទុកដាក់ដែលសមស្របទៅតាមស្តង់ដាអន្តរជាតិ។ ថែមនេះដើម្បីធានាជូនបងប្អូនដែលជាអ្នកប្រើប្រាស់ និងទទួលទានដោយទទួលបានរសជាតិឆ្ងុយឆ្ងាញ់។
អ្វីដែលកាន់តែពិសេសនោះគឺ ទឹកដោះគោទាំងបីប្រភេទនេះគឺជាជម្រើសដ៏ល្អសម្រាប់ភេសជ្ជៈគ្រប់ប្រភេទ។
ការបង្កើតផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់នេះ បញ្ជាក់ពីមហិច្ឆតារបស់ ជីប ម៉ុង ក្នុងការផ្តល់នូវជម្រើសកូនខ្មែរដ៏ល្អឥតខ្ចោះ ដល់អ្នកប្រើប្រាស់ក្នុងស្រុក និងអាចឈានរហូតដល់ក្រៅស្រុក។