ម៉ាស៊ីនបោះពុម្ព BOD2 3D របស់ COBOD ត្រូវបានប្រើដើម្បីបញ្ចប់គម្រោងលំនៅដ្ឋានសង្គមដែលបោះពុម្ពជា 3D ដំបូងក្នុងរយៈពេលត្រឹមតែ 132 ថ្ងៃ។ នេះមានន័យថាផ្ទះនឹងត្រូវបានសាងសង់យ៉ាងពេញលេញ និងរួចរាល់ដោយចំណាយពេលត្រឹមតែ 132ថ្ងៃប៉ុណ្ណោះ រួចហើយមនុស្សអាចចូលទៅរស់នៅក្នុងផ្ទះនោះបាន។
លំនៅដ្ឋាននេះមានទីតាំងនៅទីក្រុង Dublin ប្រទេសអៀរឡង់ ‘Grange Close’ គឺជាគម្រោងលំនៅដ្ឋានសង្គមបីជាន់មានទំហំជាន់សរុប 330 m2 (3,552 ft2) មានអាផាតមិនចំនួន 3 ដែលមានទំហំ 110 m2 (1,184 ft2) ក្នុងមួយអាផាតមិន។
ដូចដែលបានរៀបរាប់ពីមុន គម្រោងទាំងមូលត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ 132 ថ្ងៃក្នុងការសាសង់។ បើប្រៀបធៀបទៅនឹងការសាងសង់ផ្ទះជាធម្មតាត្រូវចំណាយពេល 203 ថ្ងៃ។ នេះតំណាងឱ្យការកាត់បន្ថយរយៈពេលសាងសង់ 35% ជាមួយនឹងការសន្សំពេលវេលាប្រហែល 50% ក្នុងការសាងសង់លំនៅដ្ឋាន។