Home ទូទៅ កុំទុកសមត្ថភាពចោល! ម៉ោះមក ស្វែងរកសក្តានុពលពិតប្រាកដដែលអ្នកមាន

កុំទុកសមត្ថភាពចោល! ម៉ោះមក ស្វែងរកសក្តានុពលពិតប្រាកដដែលអ្នកមាន

មនុស្សគ្រប់រូបមានសក្តានុពលដ៏ធំធេងដែលលាក់កំបាំងនៅខាងក្នុង។ សក្តានុពលមិនមែនជារឿងដែលត្រូវរង់ចាំនោះទេ តែជារឿងដែលត្រូវរុករក និងអភិវឌ្ឍ។ ការស្វែងរកសក្តានុពលរបស់អ្នក គឺជាដំណើរមួយនៃការស្គាល់ខ្លួនឯង។ ខាងក្រោមនេះជា ៥ វិធីសាស្រ្តដែលជួយអ្នកដោះសោសក្តានុពល៖

១. វិភាគភាពខ្លាំង និងចំណង់ចំណូលចិត្តរបស់អ្នក
សក្តានុពលពិតប្រាកដច្រើនតែកើតចេញពីអ្វីដែលអ្នកធ្វើបានល្អដោយធម្មជាតិ ឬអ្វីដែលអ្នករីករាយក្នុងការធ្វើ។ដូចនេះអ្នកគួរធ្វើរក ៥ ចំណុចដែលអ្នកដទៃតែងតែសរសើរអ្នក (ទោះបីជាអ្នកគិតថាវាងាយស្រួលក៏ដោយ)។ បន្ទាប់មក ផ្គូផ្គងវាជាមួយ ៥ ចំណុចដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ។ ភាពប្រសព្វគ្នានេះ គឺជាសញ្ញានៃទេពកោសល្យ។

២. ហ៊ានចេញពីតំបន់សុវត្ថិភាព
សក្តានុពលរបស់អ្នកនឹងមិនបង្ហាញខ្លួនទេ ប្រសិនបើអ្នកនៅតែធ្វើអ្វីដែលអ្នកធ្លាប់ធ្វើដដែលៗ។ ព្រោះការរីកចម្រើនកើតឡើងនៅពេលអ្នកហ៊ានប្រឈមមុខនឹងអ្វីដែលអ្នកមិនធ្លាប់បានធ្វើពីមុន។ ដោយស្វែងរកឱកាសតូចៗដើម្បីធ្វើអ្វីដែលពិបាក ឬអ្វីដែលអ្នកខ្លាច។ ឧទាហរណ៍៖ ដាក់ពាក្យធ្វើបទបង្ហាញក្នុងកិច្ចប្រជុំ ឬចាប់ផ្តើមរៀនជំនាញមួយដែលអ្នកគិតថាខ្លួនឯងមិនពូកែ។ល។

៣. សុំមតិយោបល់ (Feedback) ពីអ្នកដទៃ
ពេលខ្លះ អ្នកដទៃអាចមើលឃើញសមត្ថភាពរបស់អ្នកច្បាស់ជាងខ្លួនអ្នកទៅទៀត។ អ្នកគួរសួរអ្នកណែនាំ (Mentor) មិត្តរួមការងារ ឬមិត្តភក្តិដែលអ្នកទុកចិត្តថា៖ “តើអ្នកគិតថាខ្ញុំមានជំនាញអ្វីដែលខ្ញុំមិនទាន់បានប្រើប្រាស់អស់? ឬ អ្វីដែលខ្ញុំខ្វះខាត” ចម្លើយរបស់ពួកគេអាចបង្ហាញពីគំនិតថ្មីៗ។

៤. វិនិយោគលើការរៀនសូត្រជាប់លាប់
ការស្វែងរកសក្តានុពលគឺមិនគ្រប់គ្រាន់ទេ លុះត្រាតែអ្នកធ្វើឲ្យវាទៅជាជំនាញ ហើយជំនាញទាមទារការអនុវត្ត។ ឧទាហរណ៍៖ កំណត់ពេលវេលា ៣០ នាទីរៀងរាល់ថ្ងៃដើម្បីរៀនសូត្រពីជំនាញដែលអ្នកបានកំណត់។ ការវិនិយោគលើការអនុវត្តជាប់លាប់នឹងធ្វើឲ្យសក្តានុពលរបស់អ្នកក្លាយជាសមត្ថភាពពិតប្រាកដ។

សរុបមក សក្តានុពលមិនមែនត្រូវបានរកឃើញដោយការរង់ចាំនោះទេ តែត្រូវបានរកឃើញដោយ ការធ្វើសកម្មភាព។ ចូរប្រើប្រាស់យុទ្ធសាស្ត្រទាំង ៤ នេះដើម្បីបោះជំហានចេញ ហើយរុករកនូវអំណាចដ៏អស្ចារ្យដែលអ្នកមាន។