រដូវត្រជាក់បានចូលមកដល់ មានប្រទេសខ្លះកំពុងត្រជាក់ និងមានប្រទេសខ្លះទៀតកំពុងតែធ្លាក់ព្រិល។ ក្នុងរដូវនេះជារដូវដែលល្អសម្រាប់ការដើរលេងជាមួយបរិយាកាសដ៏ត្រជាក់។
ខាងក្រោមនេះជាប្រទេសទាំង 5 សម្រាប់អ្នកដែលមានគម្រោងទៅក្រៅប្រទេសហើយកំពុងតែរកកន្លែងត្រជាក់ ហើយទេសភាពស្អាតដែលអ្នកមិនគួររំលង៖
1.ប្រទេសស្វីស
នៅក្នុងរដូវរងារជាមួយនឹងភ្នំអាល់ស្វីសដ៏គួរឱ្យភ្ញាក់ផ្អើល រមណីយដ្ឋានជិះស្គី និងទីក្រុងដ៏ស្រស់ស្អាតដូចជា Zermatt និង Lucerne ដែលមានទេសភាពស្អាតដែលគួរអោយគយគន់ជាមួយនឹងអាកាសធាតុត្រជាក់ និងអ្នកស្វែងរកការផ្សងព្រេង។
2.ប្រទេសជប៉ុន
បរិយាកាសត្រជាក់នៅរដូវរងាដោយភ្ជាប់ជាមួយនឹងប្រាសាទដែលមានទេសភាពស្អាតនិងពេញនិយមចំពោះមនុស្សគ្រប់វ័យដោយក្នុងទីក្រុងក្យូតូ ដែលជារដ្ឋធានីដ៏មមាញឹករបស់ប្រទេសជប៉ុន គឺជាទីក្រុងដ៏រស់រវើក ។ ទីក្រុងតូក្យូដែលល្បីល្បាញដោយសារទេសភាពដ៏លេចធ្លោ ប្រាសាទប្រវត្តិសាស្ត្រ បច្ចេកវិទ្យាទំនើប និងមុខម្ហូបលំដាប់ពិភពលោក ទីក្រុងតូក្យូផ្តល់នូវបទពិសោធន៍ថ្មីប្លែកៗ។
3.ប្រទេសចិន
ទីក្រុង Harbin គឺជាឋានសួគ៌មួយនៅរដូវរងាដែលជាទីតាំងដ៏ល្បីល្បាញសម្រាប់ពិធីបុណ្យ Ice and Snow Sculpture Festival ដែលមានរូបចម្លាក់ទឹកកកដ៏ប្រណិត។ ទីក្រុងនេះផ្តល់នូវសកម្មភាពដ៏រីករាយ និងបរិយាកាសយ៉ាងត្រជាក់ហើយសម្បូរទៅដោយស្ថាបត្យកម្មយ៉ាងប្រណិត វាជាទិសដៅដ៏ល្អឥតខ្ចោះសម្រាប់បទពិសោធន៍នៃរដូវរងាសម្រាប់ភ្ញៀវទេសចរណ៍។
4.ប្រទេសកាណាដា
ប្រទេសកាណាដាមានរដូវរងាចាប់ពីខែធ្នូដល់ខែកុម្ភៈ ។ ប្រទេសកាណាមានភាពសម្បូរបែប ត្រូវបានគេស្គាល់ថាមានទេសភាពដែលជាទីចាប់អារម្មណ៍ ហើយនៅទីនោះប្រជាជនមានភាពរួសរាយរាក់ទាក់ ព្រមទាំងមានទេសភាពស្រស់ស្អាត។ នៅតាមតំបន់ខ្លះទេសភាពព័ទ្ធទៅដោយព្រៃភ្នំធម្មជាតិ គួបផ្សំនឹងបរិយាកាសត្រជាក់ទៀតនោះបានធ្វើអោយអារម្មណ៍របស់អ្នកដូចនៅទីកន្លែងដ៏អស្ចារ្យមួយអញ្ចឹង។
5.ប្រទេសបារាំង
ប្រទេសបារាំងជាគោលដៅទេសចរណ៍របស់មនុស្សជាច្រើនដែលភាគច្រើនអោយតែនិយាយអំពីប្រទេសបារាំង គេតែងនឹងឃើញទីក្រុងប៉ារីសមុនគេ។ដោយទីក្រុងនេះជាទីក្រុងមួយដែលមានប្រវត្តិសាស្រ្ត វប្បធម៌ និងសិល្បៈដ៏សម្បូរបែបក្នុងការដែលទាក់ទាញអ្នកទស្សនាមកពីជុំវិញពិភពលោក។