DeepSeek ដែលជាក្រុមហ៊ុន startup AI ឬក្រុមហ៊ុនធុរកិច្ចថ្មី AI របស់ចិន បានបង្ហាញនូវគំរូរូបភាពជំនាន់ចុងក្រោយរបស់ខ្លួន Janus-Pro-7B ដែលអះអាងថា វ៉ាដាច់ដៃគូប្រកួតប្រជែងធំៗដូចជា OpenAI’s DALL-E 3 និង Stability AI’s Stability Diffusion (សំដៅលើគំរូបង្កើតរូបភាពដែលបង្កើតឡើងដោយ Stability AI ជាក្រុមហ៊ុនផ្តោតលើបញ្ញាសិប្បនិម្មិត) ទាំងសមត្ថភាព និងគុណភាពរូបភាព។ ម៉ូដែលថ្មី Janus-Pro-7B គឺមានលក្ខណៈប្រសើរជាងកំណែមុនរបស់ DeepSeek ដោយវាបានបង្ហាញពីដំណើរការកាន់តែរលូនក្នុងការកែលម្អ ឬបង្កើតរូបភាពឱ្យកាន់តែមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់បើប្រៀបធៀបទៅនឹងម៉ូដែលមុនៗ
Janus-Pro-7B មានប៉ារ៉ាម៉ែត្រចំនួន 7 ពាន់លាន ដែលអនុញ្ញាតឱ្យដំណើរការសិក្សាដ៏រឹងមាំ និងមានប្រសិទ្ធភាព។ ម៉ូដែលនេះត្រូវបានផ្តល់នូវការកែលម្អ និងលទ្ធផលដោយប្រើសំណុំទិន្នន័យដ៏ធំនៃ 72 លានរូបភាពសំយោគដែលមានគុណភាពខ្ពស់ ដែលអាចឱ្យវាបង្កើតរូបភាពគួរឱ្យទាក់ទាញ និងលម្អិត។
Janus-Pro-7B មាននៅលើ Hugging Face ដែលជាវេទិកាដែលរៀបចំម៉ូដែល AI ហើយវាបើកសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មក្រោមអាជ្ញាប័ណ្ណ MIT ។ បន្ថែមពីនេះ Janus-Pro-7B អាចប្រើប្រាស់បានដោយមិនគិតថ្លៃ ហើយអ្នកណាក៏អាចប្រើប្រាស់បាន ដូចជាម្ចាស់អាជីវកម្ម ឬអ្នកអភិវឌ្ឍន៍ អាចចូលប្រើវា ដោយបញ្ចូលវាទៅក្នុងកម្មវិធី ឬគម្រោងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីឱ្យវាអាចប្រើគំរូដើម្បីបង្កើតរូបភាពសម្រាប់គោលបំណងផ្សេងៗរបស់អ្នកប្រើប្រាស់ ដូចជាការបង្កើតសិល្បៈ រចនាក្រាហ្វិក ឬបង្កើតកម្មវិធីដែលដំណើរការដោយ AI ផ្សេងទៀត។ វិធីសាស្រ្តរបស់ DeepSeek ចាត់តាំង Janus-Pro-7B ថាជាអ្នកប្រកួតប្រជែងដ៏រឹងមាំនៅក្នុងកន្លែងបង្កើតរូបភាព AI ដែលប្រកួតប្រជែងដោយផ្តល់នូវតុល្យភាពនៃការអនុវត្ត ភាពអាចប្រើប្រាស់បាន និងភាពងាយស្រួល។