spot_img
spot_img
Homeទូទៅទោះបីជួបភាពបរាជ័យច្រើនយ៉ាងណាក៏ដោយ លោក Jack Ma នៅតែមិនបោះបង់ រហូតត្រូវបានគេផ្តល់សហ័សនាមថា បុរសមិនដែលបោះបង់

ទោះបីជួបភាពបរាជ័យច្រើនយ៉ាងណាក៏ដោយ លោក Jack Ma នៅតែមិនបោះបង់ រហូតត្រូវបានគេផ្តល់សហ័សនាមថា បុរសមិនដែលបោះបង់

-

មនុស្សទូទៅបានផ្តល់សហ័សនាមដល់លោក Jack Ma ថា “បុរសមិនដែលបោះបង់” ហើយបានជាគេហៅបែបនេះដោយសារដំណើរជីវិតរបស់គាត់ពោរពេញទៅដោយការបដិសេធ ការបរាជ័យ និងការតស៊ូ។ Jack Ma បានបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យរបស់គាត់រហូតដល់ទៅពីរដង ហើយក៏ត្រូវបានបដិសេធដោយ សកលវិទ្យាល័យ Harvard រហូតដល់ 10 ដងផងដែរ។

ក្រោយមក នៅឆ្នាំ 1995 បន្ទាប់ពីត្រូវបានបដិសេធការងារជាច្រើនកន្លែង រួមទាំង KFC ដែលគាត់គឺជា បុគ្គលម្នាក់គត់ក្នុងចំណោមអ្នកដាក់ពាក្យ 24 នាក់ដែលមិនត្រូវបានគេជ្រើសយក។ បន្ទាប់មក Jack Ma ក៏បានទៅលេងសហរដ្ឋអាមេរិកក្នុងនាមជា អ្នកបកប្រែ សម្រាប់ក្រុមហ៊ុនចិនមួយ។

ក្នុងអំឡុងពេលដំណើរកម្សាន្តនៅទីក្រុង Seattle គាត់ត្រូវបានគេណែនាំឱ្យស្គាល់ អ៊ីនធឺណិត ជាលើកដំបូង។ បន្ទាប់មកគាត់ក៏បានស្វែងរកពាក្យ “ស្រាបៀរ” តាមអ៊ីនធឺណិត ហើយបានកត់សម្គាល់ឃើញថាមានស្រាបៀរអាមេរិក និងប្រទេសដទៃទៀត តែមិនមានព័ត៌មានអំពីអាជីវកម្មរបស់ចិននោះទេ។ ដែលធ្វើឱ្យគាត់ដឹងថា អាជីវកម្មរបស់ប្រទេសចិនកង្វះក្នុងការបង្ហាញតាមអ៊ីនធឺណិត។

កត្តានេះបានជុំចិត្តគាត់​ឱ្យជួយ​អាជីវកម្ម​ចិន​ឱ្យ​ដំណើរការ​តាម​អ៊ីនធឺណិត រហូតនៅឆ្នាំ 1999​ លោក Jack Ma បានសម្រេចចិត្តបង្កើត Alibaba ជាមួយមិត្តភ័ក្តិមួយក្រុមតូចនៅក្នុងផ្ទះល្វែងរបស់គាត់នៅឯប្រទេសចិន។ អំឡុងពេលដំណើរការក្រុមហ៊ុននេះគាត់បានឆ្លងកាត់រឿងជាច្រើន និងមានមនុស្សជាច្រើនមិនជឿថាវានឹងដំណើរការទេ តែលោកនៅតែបន្តព្យាយាមទៅមុខរហូតធ្វើឱ្យ Alibaba ក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ពិភពលោកដែលបច្ចុប្បន្នវាមានតម្លៃ 280 ពាន់លានដុល្លារ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ