ប្រធានាធិបតី Donald Trump បានបង្ហាញការបើកចំហចំពោះ Elon Musk ទិញ TikTok ហើយបានស្នើឱ្យសហរដ្ឋអាមេរិករួមគ្នាកាន់កាប់ពាក់កណ្តាលនៃកម្មវិធី។ ប្រធានាធិបតី Donald Trump បានថ្លែងនៅក្នុងព្រឹត្តិការណ៍សេតវិមានជាមួយមេដឹកនាំបច្ចេកវិទ្យាដូចជា Sam Altman របស់ OpenAI និង Masayoshi Son របស់ SoftBank លោក Trump បាននិយាយថាគាត់នឹងបើកចំហចំពោះ លោកMusk ទិញកម្មវិធីនេះ។ នេះធ្វើឡើងបន្ទាប់ពីការបញ្ជាប្រតិបត្តិកាលពីពេលថ្មីៗនេះដែលបញ្ឈប់ការអនុវត្តបម្រាមលើ TikTok រយៈពេល 75 ថ្ងៃ ដែលអនុញ្ញាតឱ្យមានការចរចាបន្ត។ កម្មវិធីនេះបានបិទក្នុងរយៈពេលខ្លី បន្ទាប់ពីតុលាការកំពូលបានតម្កល់ច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance លក់កម្មវិធីមកឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង។
លោក Trump ក៏បានស្វាគមន៍ចំពោះគំនិតនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Oracle ដែលដឹកនាំដោយ Larry Ellison ដោយTrump បើកចំហចំពោះ Larry Ellison ក្នុងការទិញ TikTok ពីព្រោះ Oracle ជួយគ្រប់គ្រងទិន្នន័យរបស់កម្មវិធីតាមរយៈម៉ាស៊ីនមេរបស់ពួកគេរួចហើយ។ នេះមានន័យថា Oracle មានបច្ចេកវិជ្ជា និងបទពិសោធន៍ត្រឹមត្រូវ ដើម្បីគ្រប់គ្រងព័ត៌មានរបស់ TikTok ដោយសុវត្ថិភាព។ មិនតែប៉ុណ្ណោះលោក Trump បានស្នើថា”ក្រុមហ៊ុនដែលទិញ TikTok គួរតែផ្តល់កម្មសិទ្ធិ 50% ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក” ដោយលើកហេតុផលថាវានឹងធ្វើឱ្យកម្មវិធីកាន់តែមានតម្លៃដោយការចាប់ដៃគូជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងការអនុញ្ញាត និងអត្ថប្រយោជន៍ផ្សេងទៀត។
ទោះបីជាលោក Trump មិនមាន TikTok នៅលើទូរស័ព្ទរបស់គាត់ក៏ដោយ ប៉ុន្តែគាត់បានសម្តែងការពេញចិត្តចំពោះកម្មវិធី ដោយអះអាងថាវាបានជួយគាត់ឱ្យឈ្នះ “ការបោះឆ្នោតដោយយុវជនវ័យក្មេង” ។ លោកបានកត់សម្គាល់ថាការភ្ជាប់ទំនាក់ទំនងរបស់គាត់ជាមួយ TikTok គឺមានសារៈសំខាន់ក្នុងការឈានទៅដល់អ្នកបោះឆ្នោតដោយមានមនុស្សវ័យក្មេង បើទោះបីជាការស្ទង់មតិចេញដែលបង្ហាញថាអនុប្រធានាធិបតី Kamala Harris បានឈ្នះប្រជាជនអាយុក្រោម 30 ឆ្នាំក៏ដោយ។