spot_img
spot_img
Homeទូទៅកុំឱ្យទម្ងន់នៃការគិតធ្វើឱ្យជីវិតអ្នកស្ពឹកស្រពន់ !

កុំឱ្យទម្ងន់នៃការគិតធ្វើឱ្យជីវិតអ្នកស្ពឹកស្រពន់ !

-

«ទម្ងន់នៃការគិត» គឺជាបន្ទុកផ្លូវចិត្តដែលមើលមិនឃើញ ប៉ុន្តែវាអាចធ្វើឱ្យអ្នកហត់នឿយខ្លាំងជាងការប្រើកម្លាំងបាយទៅទៀត។ ដើម្បីយល់ច្បាស់ពីវា សូមមើលទៅលើទស្សនវិជ្ជានៃ «កែវទឹក»។

ទម្ងន់ពិតរបស់កែវទឹកមិនសំខាន់ទេ អ្វីដែលសំខាន់គឺ «រយៈពេល» ដែលអ្នកកាន់វា។ បើអ្នកកាន់មួយភ្លែត វាស្រាលណាស់ តែបើអ្នកកាន់វាពេញមួយថ្ងៃ ដៃអ្នកនឹងចាប់ផ្តើមស្ពឹក និងចុកដៃរហូតដល់កម្រើកលែងរួច។ ការគិតក៏ដូចគ្នាដែរ ប្រសិនបើអ្នកចេះតែ «កាន់» ទុក្ខកង្វល់ពីអតីតកាល ឬការភ័យខ្លាចចំពោះអនាគតទុកក្នុងខួរក្បាលមិនលែង វានឹងក្លាយជាទម្ងន់ដ៏ធ្ងន់ដែលធ្វើឱ្យជីវិតអ្នកជាប់គាំង។

ដូចនេះ គន្លឹះនៃក្តីសុខមិនមែនជាការគេចវេសពីបញ្ហាទេ តែគឺជាការចេះ «ដាក់កែវទឹកចុះ»។ នៅពេលអ្នករៀនដោះលែងអ្វីដែលហួសពីការគ្រប់គ្រង និងឈប់បារម្ភហួសហេតុ អ្នកនឹងមានកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខទៀតដោយភាពស្រស់ស្រាយ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ