ពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ថាធុញ ឬស្មុគស្មាញដោយមិនដឹងមូលហេតុ ដោយអ្នកភ្លេចងាកមើលទម្លាប់ ឬរឿងតូចៗប្រចាំថ្ងៃដែលធ្វើឱ្យអ្នកមានអារម្មណ៍ថារំខាន ព្រោះភាពតានតឹងមិនតែងតែមកពីព្រឹត្តិការណ៍ធំៗក្នុងជីវិតនោះទេ។ ពេលខ្លះ វាជារឿងតូចតាចដែលបង្កើតបន្តិចម្តងៗ ហើយធ្វើឱ្យអ្នកស្មុគស្មាញដោយមិនដឹងខ្លួន។ ដូចនេះចូរកុំឱ្យរឿងតូចតានខាងក្រោមនេះធ្វើឱ្យប៉ះពាល់ងារម្មណ៍អ្នកឱ្យសោះ៖
1. ភាពរញ៉េរញ៉ៃ
កន្លែងដែលមិនមានរបៀបរៀបរយ គ្មានសណ្តាប់ធ្នាប់ ភាពច្របូកច្របល់អាចធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់ដោយមិនដឹងខ្លួន។
2. ការជូនដំណឹងច្រើនលើសសប់
ការទទួលការជូនដំណឹងជាច្រើនពីទូរសព្ទ ឬអ៊ីមែលរបស់អ្នកអាចធ្វើឲ្យអ្នកមានអារម្មណ៍ថារំខាន។ ដើម្បីកុំឱ្យរឿងតូចតានបែបនេះធ្វើឱ្យរំខាន់ដល់អ្នក ចូរអ្នកបិទការជូនដំណឹងដែលមិនចាំបាច់ និងជ្រើសរើសពេលវេលាណាមួយដើម្បីពិនិត្យមើលវា។
3. ការនិយាយខ្លួនឯងអវិជ្ជមាន
ការប្រាប់ខ្លួនឯងថាអ្នកមិនល្អគ្រប់គ្រាន់ ឬនិយាយបង្អាប់ពីខ្លួនឯង មិនថាជាការនិយាយលេងសើចនោះទេ យូរៗវានឹងធ្វើឱ្យអ្នកមិនមានទំនុកចិត្ត និងសង្ស័យលើសមត្ថភាពខ្លួនឯង ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញ។
4. កិច្ចការដែលមិនទាន់បានបញ្ចប់
សូម្បីតែកិច្ចការតូចតាចក៏អាចធ្វើឱ្យអ្នកមានអារម្មេណ៍ថារំខាន និងមិនអស់ចិត្តផងដែរ។ ពីព្រោះថាបើការងារតូចៗច្រើនទៅៗវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ធុញ និងតានតឹងដោយមិនដឹងខ្លួន។
ដូចនេះ នៅពេលអ្នកមានអារម្មណ៍ថាតានតេងដោយមិនដឹងខ្លួន ចូរអ្នកងាកមកមើលចំណុចតូចៗ ហើយកែប្រែវាម្តងបន្តិចៗ កុំអនុញ្ញាតឱ្យរឿងតូចតានទាំងនោះធ្វើឱ្យអ្នកស្រ្តេស និងស្មុគស្មាញ ដែលធ្វើឱ្យអ្នកខ្ជះខ្ជាយថាមពលទទេៗ។