spot_img
spot_img
Homeទូទៅកុំ​ឲ្យ​រឿង​ទាំង​5​ នេះ​គ្រប់គ្រង​ជីវិត និង​សុភមង្គល​របស់​អ្នក​នា​ពេលអនាគត​

កុំ​ឲ្យ​រឿង​ទាំង​5​ នេះ​គ្រប់គ្រង​ជីវិត និង​សុភមង្គល​របស់​អ្នក​នា​ពេលអនាគត​

-

នៅក្នុងជីវិតដែលរស់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ វាងាយស្រួលណាស់ក្នុងការរងឥទ្ធិពលខាងក្រៅមកដឹកនាំផ្លូវជីវិតរបស់យើង ហើយប៉ះពាល់ដល់សុភមង្គលរបស់យើង។ ប៉ុន្តែ​ដើម្បី​រស់នៅ​ដោយ​សន្តិភាព និង​ស្កប់ស្កល់​ពិតប្រាកដ ចូរ​ជៀសវាង​ការ​ឱ្យ​រឿង​ទាំង​5 ​នេះ​គ្រប់គ្រង​អ្នក​៖

1. គំនិតរបស់អ្នកដទៃ៖ ទោះបីជាអ្នកព្យាយាមធ្វើឱ្យល្អយ៉ាងណាក៏ដោយ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ រស់នៅក្នុងជីវិតរបស់អ្នកដោយផ្អែកលើតម្លៃរបស់អ្នក មិនមែនការរំពឹងទុករបស់អ្នកដទៃនោះទេ។

2. ភាពភ័យខ្លាច៖ ការភ័យខ្លាចនៃការបរាជ័យ ឬការបដិសេធអាចរារាំងអ្នកពីការលូតលាស់រីកចម្រើន ដូចនេះអ្នកត្រូវហ៊ានប្រឈមមុខនឹងបញ្ហា រកមើលឱកាស ហើយបន្តដំណើរទៅមុខទៀត ដើម្បីឱ្យអនាគតនៅថ្ងៃមុខរបស់អ្នកកាន់តែមានពន្លឺ។

3. អតីតកាល៖ កុំបណ្តោយឱ្យកំហុសពីអតីតកាល ឬការស្តាយក្រោយមករារាំងអ្នកនៅពេលវេលាបច្ចុប្បន្នរបស់អ្នក ចូរអ្នករៀនពីបទពិសោធន៍ទាំងនោះ ជៀសវាងជាន់ដានចាស់ ដើម្បីវវិត្តន៍បច្ចុប្បន្នភាពរបស់អ្នកកាន់តែល្អប្រសើរ។

4. លុយ៖ ទោះបីជាលុយមានសារៈសំខាន់ក៏ដោយ លុយមិនគួរជារឿងតែមួយគត់ដែលដឹកនាំជម្រើសរបស់អ្នក ដែលធ្វើឱ្យអ្នកជ្រើសអ្វីមួយ ដើម្បីបានលុយហើយប៉ះពាល់ដល់អនាគតរបស់អ្នកនោះទេ។

5. និយាយបង្អាប់ខ្លួនឯង៖ ជៀសវាងការនិយាយលេងបង្អាប់ ឬអវិជ្ជមានចំពោះខ្លួនឯង ព្រោះយូរៗទៅវានឹងធ្វើឱ្យអ្នកអស់ភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងដោយមិនដឹងខ្លួន។

ការបោះបង់ចោលនូវសកម្មភាពទាំងនេះនឹងផ្តល់ឱ្យអ្នកនូវសន្តិភាពផ្លូវចិត្តក្នុងការកសាងជីវិតដែលកាន់តែសប្បាយរីករាយ និងស្កប់ស្កល់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ