ទស្សនវិជ្ជារបស់ Niccolò Machiavelli ដែលបង្ហាញពីការពិតដ៏ឃោរឃៅមួយគឺ៖ “មនុស្សវិនិច្ឆ័យអ្នកតាមរយៈភ្នែក ជាជាងការស្វែងយល់ពីជម្រៅចិត្តរបស់អ្នក”។ ការមើលទៅក្រីក្រមិនមែនគ្រាន់តែជារឿងខ្វះខាតលុយទេ ប៉ុន្តែវាជាសញ្ញានៃភាពទន់ខ្សោយដែលធ្វើឱ្យពិភពលោកមើលរំលង និងកេងប្រវ័ញ្ចអ្នក។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវចេះប្រើប្រាស់ “រូបរាង” ជាអាវុធ៖
១. ភាពក្រីក្រជាក្លិន៖ មនុស្សមានសភាវគតិម្យ៉ាងគឺចង់នៅក្បែរអ្នកជោគជ័យ និងចង់ដើរចេញពីអ្នកបរាជ័យ។ ដូចនេះ បើអ្នកបង្ហាញខ្លួនក្នុងសភាពទន់ជ្រាយ (ដើរឱនក្បាល ស្មាធ្លាក់ សម្លៀកបំពាក់រញ៉េរញ៉ៃ) នោះគេនឹងមើលងាយ ឬមិនចង់រាប់អានអ្នកឡើយ។ ជារួម ពិភពលោកមិនជួយអ្នកដែលទន់ជ្រាយទេ តែគេនឹងផ្ដល់ឱកាសឱ្យអ្នកដែលមើលទៅមានសមត្ថភាព។
២. រូបរាងខាងក្រៅ៖ ខួរក្បាលមនុស្សនឹងកាត់សេចក្តីនៅពេលជួបដំបូង គ្មាននរណាម្នាក់ចំណាយពេលមកសង្កេតមើលចរិកមុន ទាំងរូបរាង ការស្លៀកពាក់ខាងក្រៅរបស់អ្នកមើលមិនយល់។ ដូចនេះបើអ្នករៀបចំខ្លួនមិនរៀបរយ គេនឹងសន្មតភ្លាមថា អ្នកជាមនុស្សខ្ជិល ឬគ្មានវិន័យ។
៣. វិន័យ សំខាន់ជាងលុយ៖ ការមើលទៅថ្លៃថ្នូរ មិនមែនទាល់តែប្រើរបស់ប្រេនៗនោះទេ។ គ្រាន់តែអាវធម្មតាស្អាតបាត និងមានរបៀប រៀបរយ ព្រោះការចេះថែខ្លួនឱ្យស្អាត (កាត់ក្រចក អនាម័យខ្លួនប្រាណ) គឺជាការបង្ហាញពីវិន័យ និងការគោរពខ្លួនឯង ដែលធ្វើឱ្យខ្លួនឯងទទួលបានឱកាសថ្មីៗ។
៤. ភាពស្ងៀមស្ងាត់គឺជាអំណាច៖ មនុស្សដែលខ្វះទំនុកចិត្ត ច្រើនតែចូលចិត្តនិយាយច្រើន ឬដើរត្អូញត្អែរដើម្បីឱ្យគេចាប់អារម្មណ៍។ ផ្ទុយទៅវិញ មនុស្សដែលមានអំណាចពិតប្រាកដ គឺគេស្ងៀមស្ងាត់។ កាលណាអ្នកកាន់តែស្ងៀមស្ងាត់ អ្នកដទៃកាន់តែចង់ដឹងពីតម្លៃរបស់អ្នក ហើយពួកគេនឹងផ្ដើមគោរពអ្នកដោយឯកឯង។
៥. កុំបង្ហាញរបស់ដែលបែកបាក់៖ ការប្រើរបស់របរដែលបែកបាក់ ឬខូចខាត (ដូចជាទូរស័ព្ទបែកអេក្រង់ ឡានកខ្វក់ខ្លាំង ឬខោអាវដាច់រហែក) គឺដូចជាការស្រែកប្រាប់គេថា៖ “ជីវិតខ្ញុំកំពុងវឹកវរ ហើយខ្ញុំគ្មានសមត្ថភាពរៀបចំវាទេ”។ វានឹងធ្វើឱ្យគេអស់ទំនុកចិត្តលើអ្នកភ្លាមៗ។
សរុបមក ការរៀបចំខ្លួនឱ្យមើលទៅថ្លៃថ្នូរមិនមែនជាការបោកប្រាស់ ឬជាការសម្ញែងទេ តែជា “យុទ្ធសាស្ត្រនៃការរស់រាន”។ នៅពេលអ្នកផ្លាស់ប្តូររូបរាងខាងក្រៅ អ្នកកំពុងប្រាប់ពិភពលោកថា “ខ្ញុំគឺជាអ្នកឈ្នះ” ហើយពិភពលោកនឹងចាប់ផ្តើមបើកទ្វារឱ្យអ្នក។ Machiavelli បង្រៀនថា កុំរង់ចាំទាល់តែមានអារម្មណ៍ជឿជាក់ទើបតែងខ្លួន តែត្រូវតែងខ្លួនឱ្យបានល្អ ដើម្បីបង្កើតទំនុកចិត្ត៕